ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នាសណ្ឋាគារសុខាអង្គរខេត្តសៀមរាប មានប្រារព្ធពិធីបើកវេទិកាសំនួរចម្លើយ ស្តីពីប្រតិបត្តិការជាសកល និងកិច្ចប្រជុំត្រៀមរៀបចំប្រតិបត្តិការពាក់ព័ន្ធបទល្មើសគ្រឿងញៀន (Lion Fish) លើកទី៤ ក្រោមអធិបតីភាព របស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំនេះ សហការរៀបចំដោយនគរបាលជាតិកម្ពុជា និងតំណាងអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ដែលមាន សមាជិកចូលរួម ៥៥រូប មកពីនគរបាលអន្តរជាតិ ២១ប្រទេស ក្នុងតំបន់អាស៊ី ៕