ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដើរធ្លាក់ទឹកលង់ស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសញៀនស្រាម្នាក់ផឹករហូតស្រវឹងដើរធ្លាក់ទឹក បណ្តាលឲ្យលង់ស្លាប់ ចោលប្រពន្ធ កូន ទាល់តែអ្នកភូមិប្រទះឃើញ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ ។ ក្រោយពិនិត្យ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការលង់ទឹក ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ប្រឡាយទឹក ភូមិវាល ឃុំរលាមមងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិចស្រង់សំដីសាក្សីបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើលមានឈ្មោះ អ៊ុច សន ភេទប្រុស អាយុ ៥៨ ឆ្នាំ និង ឈ្មោះ ឆិល ឈឺន ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដឹកគោទីចង ស្រាប់តែបានប្រទះឃើញឈ្មោះ អោ សាវ ភេទប្រុស អាយុ ៥៨ ឆ្នាំ(ជាមនុស្សផឹកស្រាប្រចាំ) រស់នៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លង់ទឹកស្លាប់នៅក្នុងប្រឡាយទឹកខាងត្បូងផ្លូវលេខ១៣០ ស្ថិតនៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទ ខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះទៅពិនិត្យលើសាកសពពុំមានស្លាកស្នាមអី្វទេ ។

ករណីនេះដែរ ក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងពិតប្រាកដមែន ដោយចូលរួមពីលោកមេឃុំ និងលោកមេភូមិ ។

ក្រោយពិនិត្យ និងបំពេញបែបបទរួចរាល់សមត្ថកិច្ចបានប្រគល់សពឲ្យគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖