ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលមួយរូបមានវិបត្តិ បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៤ ក្នុងមន្ទីរពេទ្យរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូបមានវិបត្តិ បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៤ ក្នុងមន្ទីរពេទ្យរុស្ស៊ី ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចអគារក្នុងមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពជនរងគ្រោះដែលលោតសម្លាប់ខ្លួននេះមានឈ្មោះ លាវ វាន់ណារិន អាយុ៥៨ ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២២០E2 ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

ក្រោយកើតហេតុ សពត្រូវបានដឹកយកទៅតម្កល់នៅវត្តសំបួរមាស សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ


ចែករំលែក៖