ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំក្នុងភូមិទូលពង្រ កំពុងទ្រុឌទ្រោមខ្លាំង ខណៈរថយន្តធុនធំបើកឆ្លងកាត់

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លូវលំមួយខ្សែដែលស្ថិតក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កំពុងរងការទ្រុឌទ្រោមយ៉ាងខ្លាំង ខណៈភ្លៀងមកជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ដោយសារក្រុមរថយន្តធុនធំជាច្រើន បានបើកឆ្លងកាត់ទីនោះ ។

តាមការបង្ហើបពីប្រជាពលរដ្ឋបានឲ្យដឹងថា​ ផ្លូវខាងលើគេសង្កេតឃើញក្រុមរថយន្តធុនធំជាច្រើន បើកឆ្លងកាត់ជាពិសេសរថយន្តដឹកដីតែម្តង ធ្វើឲ្យមានជង្ហុកធំៗ ពិបាកដល់ការធ្វើដំណើរ ហើយមួយរយះនេះ គឺមានភ្លៀងធ្លាប់មកជាប់ៗគ្នាធ្វើឲ្យផ្លូវកាន់តែទ្រុឌទ្រោម និងភួក បែកល្បាប់តែម្តង ។

ប្រជាពលរដ្ឋបានបន្តថា​ ចំពោះផ្លូវខាងលើ គឺមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យនោះទេ ដោយបណ្តោយឲ្យផ្លូវកាន់តែខូចទ្រុឌទ្រោម៕ សុខាសែនជ័យ


ចែករំលែក៖