ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់១០នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
យោងតាមរបាយការណ៍ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដធំ៥គ្រឿង និងរថយន្តតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរសិទ្ធិ, ប្រជែង, និងបត់គ្រោះថ្នាក់ ។
សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣១១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣៩នាក់ របួសធ្ងន់៣០២នាក់ និងរបួសស្រាល១៤៨នាក់ ៕ ជ្រោយពេជ្រ