ខេត្តស្វាយរៀង៖ សត្វជ្រូក៥៤ក្បាល ខណៈដឹកតាមរថយន្តមួយគ្រឿងសង្ស័យលួចដឹក ចូលតាមច្រករបៀងមកកាន់ស្រុករមាសហែកត្រូវបានសមត្ថកិច្ចជំនាញឃាត់មកសាកសួរនៅមន្ទីរកសិកម្មខេត្តស្វាយរៀងចាត់ការតាមច្បាប់ ។
ការឃាត់រថយន្តដឹកសត្វជ្រូកនេះបានធ្វើឡើងនៅយប់ថ្ងៃ១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចភូមិត្រពាំងព្រីង ស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមក្រុមចរាចរសត្វការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុមមន្ត្រីរបស់គាត់បានសហការជាមួយមន្ត្រីបសុព្យាបាលស្រុករមាសហែក និងកម្លាំងកងរាជអាវុធហត្ថស្រុករមាសហែកបានស្រាវជ្រាវរហូតឈានដល់ការឃាត់បានរថយន្តមួយគ្រឿងម៉ាក តូយូតាដឹកកូនជ្រូកសរុបប្រមាណ៥៤ក្បាល នៅត្រង់ចំណុចភូមិត្រពាំងព្រីង ស្រុករមាសហែក ខេត្តស្វាយរៀង ។
ពាក់ពន្ធ័ នឹងករណីនេះ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា ដោយសង្ស័យមានផ្ទុកជំងឺប៉េសអាហ្វ្រិកមន្ត្រីជំនាញបានបូមឈាមកូនជ្រូកទាំងអស់យកទៅពិនិត្យនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរាជធានីភ្នំពេញកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមិថុនា ប្រសិនបើមានផ្ទុកជំងឺគឺដកហូតយកទៅកម្ទេចចោលបើគ្មានផ្ទុកជំងឺនោះទេ និងផាកពិន័យតាមច្បាប់ផងដែរ ។
សូមបញ្ជាក់ថា បើទោះជាមានសេចក្តីប្រកាសណែពីក្រសួងយ៉ាងណាក៏ដោយ ក្នុងការទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសវៀតណាម ក្រោមហេតុផលបង្កាជំងឺប៉េស្តជ្រូកអាហ្រ្វិកក្តី ប៉ុន្តែនៅតែមានក្រុមឈ្មួញលួចដឹកជញ្ជូនជ្រូករស់ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាដោយរលូនមិនខ្លាចរអារសោះឡើយ ៕ យឹម សុថាន