ប្អូនស្រីគីម ជុងអ៊ុន បានបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ ក្រោយរយៈពេល៥២ថ្ងៃមកហើយ ដោយមានព័ត៌មានចរចាមអារ៉ាមថា នាងត្រូវរងទណ្ឌកម្ម ក្រោយជំនួបជាមួយលោកត្រាំ បរាជ័យមិនមានសេចក្តីប្រកាសរួម ។ កន្លងមក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក៏មិនឃើញវត្តមានរបស់ លោកស្រី Kim Yo Jong អមដំណើរដូចរាល់លើក ។
លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំ គីម ជុងអ៊ុន និងជាមនុស្សជំនិត បំផុតនោះ បានបង្ហាញខ្លួនជាសាធារណៈ ក្រោយពេលមានពាក្យចរចាមអារ៉ាមថា ត្រូវទទួលទណ្ឌកម្ម ដោយសារតែការរៀបចំកិច្ចប្រជុំ ជាមួយលោកត្រាំ លើកទីពីរ មិនទទួលបានជោគជ័យ ។
សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា លោកស្រី Kim Yo Jong និងបងប្រុស គីម ជុងអ៊ុន បានចូលរួមពីធី សម្តែង ដែលមានឈ្មោះថា «ដីរបស់ប្រជាជន» បានរៀបចំឡើងនៅក្នុងពហុកីឡដ្ឋានក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២ ខែមិថុនា កន្លងមក ។ លោកស្រី Kim Yo Jong បានអវត្តមានតាមប្រព័ន្ធផ្សព្វផ្សាយ តាំងពីខែមេសា មកទល់ពេលនេះ ។
លោកស្រី Kim Yo Jong បានដើរតួនាទីជាលេខាផ្ទាល់របស់មេដឹកនាំគីម ជុងអ៊ុន ។លោកស្រី Kim Yo Jong តែងតែបង្ហាញខ្លួន នៅក្បែរមេដឹកនាំ កូរ៉េខាងជើង ជានិច្ច រាល់ពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស ពិសេសគឺជំនួប ជាមួយលោក ត្រាំ ពីរលើក កន្លងមក ក៏ដូចជា ជំនួប ជាមួយចិន និង កូរ៉េខាងត្បូង ៕