ព័ត៌មានទាន់ហេតុការណ៍៖

ជិតពីរខែ ទើបឃើញប្អូនស្រី គីម ជុងអ៊ុន បង្ហាញខ្លួន បន្ទាប់ពីមានព័ត៌មានថា​ ទទួលទណ្ឌកម្ម

ចែករំលែក៖

ប្អូនស្រីគីម ជុងអ៊ុន បានបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ ក្រោយរយៈពេល​៥២ថ្ងៃមកហើយ ដោយមានព័ត៌មានចរចាមអារ៉ាមថា នាងត្រូវរងទណ្ឌកម្ម ក្រោយជំនួបជាមួយលោកត្រាំ បរាជ័យមិនមានសេចក្តីប្រកាសរួម​ ។ ​កន្លងមក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក៏មិនឃើញវត្តមានរបស់ លោកស្រី​ Kim Yo Jong អមដំណើរដូចរាល់លើក ។

លោកស្រី​ Kim Yo Jong ​ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំ គីម ជុងអ៊ុន និងជាមនុស្សជំនិត បំផុតនោះ បានបង្ហាញខ្លួនជាសាធារណៈ​ ក្រោយពេលមានពាក្យចរចាមអារ៉ាមថា ​ត្រូវទទួលទណ្ឌកម្ម ដោយសារតែការរៀបចំកិច្ចប្រជុំ ជាមួយលោកត្រាំ លើកទីពីរ មិនទទួលបានជោគជ័យ​ ។

សារព័ត៌មាន​យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា ​លោកស្រី​ Kim Yo Jong ​និងបងប្រុស ​គីម ជុងអ៊ុន បានចូលរួមពីធី​ សម្តែង ដែលមានឈ្មោះថា ​«ដីរបស់ប្រជាជន» បានរៀបចំឡើងនៅក្នុងពហុកីឡដ្ឋាន​ក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី​២ ខែមិថុនា កន្លងមក ។ លោកស្រី Kim Yo Jong បានអវត្តមាន​តាមប្រព័ន្ធផ្សព្វផ្សាយ តាំងពីខែមេសា មកទល់ពេលនេះ ។

លោកស្រី​ Kim Yo Jong បានដើរតួនាទីជាលេខាផ្ទាល់របស់មេដឹកនាំគីម ជុងអ៊ុន ។លោកស្រី​ Kim Yo Jong តែងតែបង្ហាញខ្លួន នៅក្បែរមេដឹកនាំ កូរ៉េខាងជើង ជានិច្ច រាល់ពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស ពិសេសគឺជំនួប ជាមួយលោក ត្រាំ ពីរលើក កន្លងមក ក៏ដូចជា ជំនួប ជាមួយចិន​ និង កូរ៉េខាងត្បូង ៕


ចែករំលែក៖