រយៈពេលកន្លងមក អាមេរិកតែងតែបង្ហាញវត្តមានកម្លាំងទាហាននៅសមុទ្រចិនភាគខាងត្បូង ពិសេស នៅកោះតៃវ៉ាន់ ដែលជាការបំពានទៅលើ កិច្ចព្រមព្រៀងចិនតែមួយ ។ អាមេរិកតែងតែ បំផុះបំផុល ដល់ប្រទេសជិតខាងចិនឲ្យក្រោកឈរឡើងដើម្បីប្រឆាំងចិន ដោយអាមេរិកដឹងថា មិនអាចរារាំងចិនបានឡើយ បើមានតែអាមេរិកម្នាក់ឯងនោះ។
នៅពេលនេះចិនបានចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល២ថ្ងៃនៅសមុទ្រចិនខាងត្បូង ក្រោយពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក បានព្រមានដល់កម្លាំងទាហានជើងទឹកចិន ។ សកម្មភាពធ្វើសមយុទ្ធក្នុងពេលអាមេរិកប្តេជ្ញា ទប់ស្កាត់ចិននៅក្នុងតំបន់។
សារព័ត៌មាន AP របស់អាមេរិកបានផ្សាយថា កម្លាំងទាហានចិនបានប្រកាសថា នឹងមានការធ្វើសមយុទ្ធនៅពាក់កណ្តាលយប់ថ្ងៃទី៤ ខែមិថុនានេះ នៅតំបន់សមុទ្រជាប់ព្រំដែនសមុទ្រប្រទេសវៀតណាម។
សមុទ្រចិនខាងត្បូង គឺជាទីតាំងសំខាន់សម្រាប់វិស័យពណិជ្ជកម្ម ពិភពលោកដោយមាន នាវាដឹកទំនិញជាច្រើនត្រូវធ្វើដំណើរឆ្លងកាត់ទីនេះ ។ នៅពេលនេះ អាមេរិក កំពុងតែបញ្ចុះបញ្ជូលប្រទេសនៅក្នុងតំបន់អាស៊ាន បង្កើនការចំណាយប្រាក់សម្រាប់ការពារជាតិ និងប្រឆាំងជាមួយចិន ។
ប៉ុន្តែប្រទេសអាស៊ាន នឹងមិនអាចបោះបង់ចិនបានឡើយ ដោយអាស៊ានត្រូវការ វិនិយោគជាច្រើន ពីប្រទេសចិន ។ សូម្បីតែហ្វីលីពីន ដែលជាសត្រូវ របស់ចិន ក៏បានងាកទៅចងសម្ពន្ធមិត្ត ដោយបោះបង់អាមេរិក ផងដែរ ។
គោលដៅរបស់អាមេរិក គឺបំផុសគំនិត ប្រឆាំងចិននៅសមុទ្រចិនភាគខាងត្បូង ប៉ុន្តែមិនអាចធ្វើទៅរួច ។ កុំថាឡើយតំបន់អាស៊ាន សូម្បីតែ អឺរ៉ុប អាមេរិក ឡាទីន អាហ្វ្រិក ក៏មិនអាចបោះបង់ចិននោះឡើយ។ ផ្ទុះទៅវិញ ប្រទេសជាច្រើន បានបោះបង់អាមេរិក ដោយសារតែគោលនយោបាយអាត្មានិយមរបស់មេដឹកនាំអាមេរិក ។
ពេលថ្មីនេះ ចិនក៏បានបាញ់សាកល្បងកាំជ្រួចមីស៊ីល JL-3 ថ្មី ចេញពីនាវាមុជទឹក កាលពីថ្ងៃទី២ ខែមិថុនា ប្រកបដោយជោគជ័យ។ ប្រភពព័ត៌មាន បានឲ្យដឹងថា កម្លាំងទាហានជើងទឹកចិន បានបាញ់កាំជ្រួចមីស៊ីល ចេញពីនាវាមុជទឹក នៅតំបន់សមុទ្រ Bohai ជិតកោះ Shandong នៅវេលាម៉ោង៤ និង២៨នាទីរសៀល ថ្ងៃទី២ ខែមិថុនា ។
ប្រជានេសាទចិន បានមើលឃើញការបាញ់មីស៊ីលខាងលើ ប៉ុន្តែរហូតមកទល់ពេលនេះ កម្លាំងទាហានចិនមិនទាន់ បានបញ្ជាក់ ពីព័ត៌មានខាងលើនៅឡើយ។
កាំជ្រួចមីស៊ីល JL-3 ជាប្រភេទមីស៊ីល សម្រាប់បាញ់ចេញពីនាវាមុជទឹក ជំនន់ទី៣របស់កម្លាំងទាហានជើងទឹកចិន។ មីស៊ីលនេះអាចបាញ់បានចម្ងាយដល់ទៅ១៤០០០គីឡូម៉ែត្រ អាចបំពាក់ក្បាលគ្រាប់បរមាណូ១០គ្រាប់៕