ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន អបអរសាទរបងប្អូនសាសនិកឥស្លាម បញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានថ្លែងអបអរសាទរបងប្អូនសាសនិកឥស្លាម បញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌន ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖

«ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំ និងភរិយាសូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងសាកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ​ ក្នុងអារម្មណ៍ជ្រះថ្លា​ ក្នុងឱកាស ដ៍សែន រីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា(អុីត អាល់ហ្វ៊ីទ្រី​) នៅថ្ងៃពុធទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ដែលត្រូវនឹងថ្ងៃទី ០៥​ ខែ មិថុនា ឆ្នាំ ២០១៩ ។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជា ដែល បានចូលរួមថែរក្សាសន្តិភាព ហើយ បានគាំទ្រ និងមានជំនឿជឿជាក់ មកលើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ។

ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់​ សូមទទួលបាននូវសេចក្កីសុខ ​សុភមង្គល​ ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់​ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះទទួលយកនូវកុសលផលបុណ្យនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានគោរពប្រតិបត្តិក្នុងរយៈពេលកន្លងមកកុំបីអាក់ខានឡើយ» ៕ សូមអរគុណ


ចែករំលែក៖