ខេត្តពោធិ៍សាត់៖ ស្រ្តីកូនចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ លេបថ្នាំសម្លាប់ខ្លួនប៊ិះក្សិនក្ស័យជីវី ខណៈគេអះអាងមានជម្លោះជាមួយស្វាមីឡើងបែកផ្សែង ។
ហេតុការណ៍ស្រ្តីលេបថ្នាំធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង០០នាទី ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ធន សារីម អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានប្តី និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្តទៀតថា ករណីខាងលើផ្ដើមចេញពីការទំនាស់ពាក្យសម្ដីគ្នារវាងខ្លួន និងប្ដី ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់លាស់ថារឿងអ្វីនោះទេ ក្រោយមកក៍ឃើញស្រ្តីរងគ្រោះទន់ខ្លួនដូចក្រលិតត្រូវថ្ងៃ ហើយបែកពពុះមាត់ និងក្អួតចង្អោរផងដែរ ទើបសាច់ញាតិ និងអ្នកភូមិផងរបងជាមួយបញ្ជូន ទើបដឹងស្រ្តីរងគ្រោះលេបថ្នាំប៉ារ៉ាអស់ជាច្រើនគ្រាប់ ប៉ុន្តែទោសបីជាយ៉ាងណាក្តី ក្រុមគ្រូពេទ្យបានជួយសង្រ្គោះមួយជំហ៊ានហើយ ៕ បុឹម ពិន