ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំង​ល្បែងស៊ីសង២កន្លែង ឃាត់ខ្លួនអប់រំ ប្រុស ស្រី ជិត១០នាក់នៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន​៖ កាលពី​វេលាម៉ោង ១៥ និង ០០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ និងខ្លាឃ្លោក) ទីតាំងទី១ នៅដីមួយកន្លែងក្រោមដើមឈើ ចាន់គីរីក្រោយទីតាំងផ្ទះលក់គ្រឿងសំណង់ យន់ កប ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្រោយពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងប៉ៃលិនបានទទួលដំណឹងភ្លាម កម្លាំងសមត្ថកិច្ច​បានចុះទៅដល់ទីតាំងខាងលើ និងបាននាំខ្លួនអ្នកកំពុងលេងបៀ និងអង្គុយមើលបានចំនួន ០៥ នាក់ មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃស្នការដ្ឋាននគរបាលខេត្ដប៉ៃលិន ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ វ៉ាន់ សាវ៉េត (មេខ្លាឃ្លោក) ភេទស្រី អាយុ ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិអូរតាពុកលើក សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

២-ឈ្មោះ ឃុន ឡាយ ភេទស្រី អាយុ ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

៣-ឈ្មោះ រី នីតា ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ លក់នំបញ្ជុក រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

៤-ឈ្មោះ យឹម ខួច ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

៥-ឈ្មោះ វង្ស ឃាន ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និង​ដកហូត​វត្ថុតាងមានៈ កន្សែងចំនួន ០១, បៀចំនួន ០១ ហ៊ូរ ស្មើនឹង ៥២សន្លឹក, ក្រដាសខ្លាឃ្លោក ០១, គ្រាប់ខ្លាឃ្លោក ០៣ គ្រាប់, គម្របសម្រាប់ក្រប ០២ និងលុយនៅលើកម្រាលចំនួន ១២,៣០០ ៛ ( មួយម៉ឺនពីរពាន់បីរយរៀល ) ។

ទីតាំងទី២ នៅចំណុចភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

១-ឈ្មោះ យ៉ា រតនា ភេទស្រី អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិក្បាលព្រលាន សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

២-ឈ្មោះ ណែត ពិសី ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ដកហូត​វត្ថុតាងមានៈ កន្សែងចំនួន០១, បៀចំនួន ០១ហ៊ូរ ស្មើនឹង ៥២សន្លឹក និងលុយនៅលើកម្រាលចំនួន ១០,៥០០៛ (មួយម៉ឺនមួយពាន់ប្រាំរយរៀលគត់) ។

សមត្ថកិច្ចនគរបាលក្រុងបានបន្តថា ករណីទាំងពីរខាងលើនេះជុំនាញ និងបានអប់រំ​ និង​ហើយឲ្យឈរបង្ហាញមុខរួច ក៏ឲ្យវិលឡប់ទៅផ្ទះវិញតែម្ដង ៕ ស សារ៉េត


ចែករំលែក៖