ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋមួយគ្រឿងក្រឡាប់ មនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានរថយន្តដឹកឥដ្ឋ មួយគ្រឿង ក្រឡាប់តាមផ្លូវបេតុងវត្តលើ ផ្លូវចុះពីសង្កាត់លេខ១ ទៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ។

សេចក្តីរាយការណ៍បឋមថា មានមនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះខ្លះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងចំណោមជនរងគ្រោះក៏មានអ្នកបើកបររថយន្តដែលក្រឡាប់នេះផងដែរ ។

ហេតុការណ៏នេះ ក៏មានប៉ះពាល់ទៅលើយានយន្តខ្លះទៀតបណ្តាលឲ្យរងការខូចខាតដែរ ។

ទោះជាយ៉ាងនេះក្តី ភ្លាមៗនៅមិនទាន់ទទួលបានរបាយការណ៍ ផ្លូវការពីសមត្ថកិច្ច អំពីចំនួនជនរងគ្រោះស្លាប់ និងរបួសព្រមទាំងការខូចខាតនៅឡើយ ដោយសារថា សមត្ថកិច្ចរង់ចាំការពិនិត្យបញ្ចប់សិន ៕ ឆ្លាម សមុទ្រ

 

 


ចែករំលែក៖