ភ្នំពេញ៖ បុរសម្នាក់ឡើងផ្សាដែកជិតខ្សែភ្លើងឆ្លង ស្រូបឆក់រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋបាននាំគ្នា ជីកដីកប់សង្គ្រោះបឋមហើយត្រូវក្រុមគ្រួសារសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ដោយស្ថានភាពធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះដាំ ចាន់ អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើផ្សាដែកលើដំបូលផ្ទះ ហើយបានលើកដែកជិតខ្សែភ្លើមេ ដែលស្រាតឆ្លងស្រូបឆក់សន្លប់ស្តូកស្តឹង ។ ភ្លាមៗពលរដ្ឋបាននាំគ្នាជនរងគ្រោះជីកដីកប់សង្គ្រោះបឋម បន្ទាប់មកត្រូវក្រុមគ្រួសារសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតដោយស្ថានភាពធ្ងន់ធ្ងរ ។
សមត្ថកិច្ចបានឲ្យដឹងនៅល្ងាចថ្ងៃដដែលថា បន្ទាប់ពីកើតហេតុការនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែតពេលនេះស្ថានភាពជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ៕ ជ្រោយពេជ្រ