ពលរដ្ឋឥណ្ឌា បានស្នើឲ្យប្រហារជីវិត ជនដៃដល់៣នាក់ ដែលចាប់រំលោភកុមារីអាយុ៨ឆ្នាំ កាលពីឆ្នាំ២០១៨ នៅតំបន់កាស្មៀរ រដ្ឋ Jammu ។ ពលរដ្ឋឥណ្ឌាចាត់ទុកថា ការដាក់ទោស ជាប់គុកមួយជីវិតគឺស្រាលណាស់ ដោយទាមទារ ប្រហារជីវិត ។
កាលពីថ្ងៃទី១០ ខែតុលា តុលាការឥណ្ឌាបានសម្រេចកាត់ទោស ជាប់គុកមួយជីវិត ដល់បុរស៣នាក់ ចាប់រំលោភ កុមារីអ៊ីស្លាមអាយុ ៨ឆ្នាំ ហើយសម្លាប់នៅ រដ្ឋ Jammu កាលពីឆ្នាំ២០១៨ ។ ក្រៅពីនេះ នៅមានបុរស៣នាក់ទៀត ជាប់គុក៥ឆ្នាំ ពីបទ បំផ្លាញភស្តុតាង ។
រដ្ឋអាជ្ញា Santokh Singh បានប្រកាសថា នឹងតវ៉ាដល់ការសម្រេចខាងលើរបស់តុលាការ ជាមួយនឹងការដោះលែងជនសង្ស័យម្នាក់ ។ លោកបន្តទៀតថា «តុលាការបានចេញសេចក្តីសម្រេចគួរឲ្យសង្ស័យ ហើយក្រុមរដ្ឋអាជ្ញា នឹងដាក់ពាក្យ តវ៉ារឿងរ៉ាវខាងលើ» ។ ជនសង្ស័យម្នាក់ មិនទាន់គ្រប់អាយុ ក៏ត្រូវបានកាត់ទោស ក្នុងសវនាការដាច់ដោយឡែក។
កុមារី អាយុ៨ឆ្នាំ ជាជនជាតិអីស្លាម ត្រូវបានក្រុមជន មិនស្គាល់មុខចាប់ខ្លួននៅស្រុក Kathua ក្នុងរដ្ឋ Jammu ។
ក្រុមបុរស ដែលត្រូវបានកាត់ទោស ជាក្រុមកាន់សាសនាហិណ្ឌូ ។ នៅពេលចាប់កុមារីអីស្លាមខាងលើ យកទៅឃុំខ្លួន នៅព្រះវិហាដល់ទៅ៥ថ្ងៃ ។ កុមារី ត្រូវគេដាក់ថ្នាំសណ្តាំ រួចប្តូរវេនគ្នារំលោភ រួចរិតក ហើយយកដុំថ្ម វាយក្បាល ។ សាកសពកុមារី ត្រូវបានយកទៅបោះចោល ក្នុងព្រៃ ជិតព្រះវិហារ ។
សកម្មភាពខាងលើគឺជាករណីរំលោភសម្លាប់ព្រៃផ្សៃបំផុតនៅឥណ្ឌា បង្កឲ្យមានមហាបាតុកម្មប្រឆាំង នៅគ្រប់ទិសទីក្នុងប្រទេសឥណ្ឌា ។ ឥណ្ឌា បានប្រឈមនឹងអំពើហិង្សា រំលោភបំពានផ្លូវភេទ ។ បើទោះបីឥណ្ឌាបានចេញច្បាប់ទប់ស្កាត់ក្តី តែនៅមានស្ត្រីជាង១០០នាក់ រងការរំលោភបំពាន់ផ្លូវភេទជារៀងរាល់ថ្ងៃ ៕