ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ដាក់បម្រាមមិនឲ្យមានកម្លាំងនគរបាល ទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលាក្រុងភ្នំពេញ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា៖នៅឆ្នាំ២០១៩នេះ ត្រូវតែបញ្ចប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ពីព្រោះជាការទទួលខុសត្រូវធំធេង និងធ្ងន់ធ្ងន់ណាស់ចំពោះមុខប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នា ដូចនេះ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសគ្រឿងញៀន នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តឲ្យបាន ។

សម្តេចក្រឡាហោម ស ខេង បានដាក់បម្រាមមិនឲ្យមានកម្លាំងនគរបាលទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំងប្រព្រឹត្ត គ្រឿងញៀននោះទេ បើកម្លាំងទៅយាមនៅទីនោះ ដូចទៅយាមកន្លែងគ្រឿងញៀនតែម្តង ។

សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ កម្លាំងនគរបាល បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្ត ដោយឃាត់មនុស្សរាប់រយនាក់៕ សំរិត


ចែករំលែក៖