ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ប្រកាសចូលកាន់តំណែងលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានី ជំនួសលោកម៉ប់ សារិន ត្រូវចប់អាណត្ដិទី៣

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ១០កើតខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវ និងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដែលមានលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សា អមដោយសមាជិកចំនួន២៦រូប ។ ពិធីនេះត្រូវបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអា សនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ។ លទ្ធផលផ្លូវការ ដែលប្រកាដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា៖ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប ៥៥៩អាសនៈ ។ លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណ បក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ ។

សម្ដេចក្រឡាហោម ស ខេង បានបន្ដថា៖ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ មានគណបក្សតែ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នោះគឺគណបក្ស ប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ។ គណបក្សចំនួន៤ទៀត ដែលចូលរួមការបោះឆ្នោតដែរនោះ មិនទទួលបានអាសនៈឡើយ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ប្រសើរ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ សរុបលទ្ធផលបោៈឆ្នោត ខណ្ឌ គណបក្ស ប្រជាជនកម្ពុជាទទួលបានចំនួន៨៨៦/៨៧៨ ក្នុងនោះគណបក្សហ្វុនស៊ិនប៉ិចទទួលបាន៧ សម្ដេច , គណបក្សខ្មែររួបរួមជាតិបានចំនួន១ សញ្ជាតិកម្ពុជា ១ ,មិនបានការ ១ ។ គិតជាអាសនៈ គណ បក្សប្រជាជនកម្ពុជាទទួលបានចំនូន២៦៨/ ២៧០ អាសនៈ គណបក្សហ្វុនស៊ិនប៉ិចបាន១ និងគណបក្សខ្មែររួបរួមជាតិបានចំនួន១ ៕ សំរិត


ចែករំលែក៖