ព័ត៌មានទាន់ហេតុការណ៍៖

បន្លំលួចយកទំនិញក្នុងផ្សារម៉ាក្រូបានហើយ តែយកចេញមិនរួច ត្រូវបុគ្គលិកផ្សារឃើញទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ បានចូលទៅក្នុងផ្សារម៉ាក្រូបន្លំលួចយកទំនិញបានហើយ តែយកចេញមិនរួច ត្រូវបុគ្គលិកផ្សារឃើញទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ២១ និង ១៥នាទីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ មឿង ម៉ារី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ( ខ្លួនមានសារធាតុញៀន) ។ ដោយឡែកជនរងគ្រោះឈ្មោះ ហ៊ាង វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារម៉ាក្រូ ស្នាក់នៅ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារបន្សល់ទុក ៖ កន្សែងពោះគោចំនួន០៣ , ម្សៅទឹកដោះគោចំនួន០២កំប៉ុង , បង្គាគ្រៀមចំនួន០១ប្រអប់ , សាប៊ូកក់សក់ចំនួន០១ប្រអប់ , ផ្លែត្របែក០១ផ្នែ , ក្រូចថ្លុង០១កញ្ចប់ , ផ្សិតគ្រៀម០៥កញ្ចប់ , ម្រេចគ្រាប់០១កញ្ចប់(ប្រគល់ឲ្យជនរងគ្រោះវិញ) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលក្នុងផ្សារទមនើបម៉ាក្រូ យកសម្ភារខាងលើក្នុងរទៈ រួចបានយកផ្លែត្របែក ផ្នែកស្វាយ និងផ្នែក្រូចថ្លុង មកគិតលុយ បន្ទាប់មកជនសង្ស័យ បានយកសម្ភារផ្សេងទៀតដែលមិិនបានគិតលុយនៅក្នុងរទេះរុញបំរ៉ុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញឃាត់ឲ្យឈប់ធ្វើការត្រួតពិនិត្យ រកឃើញ កន្សែងពោះគោចំនួន០៣ , ម្សៅទឹកដោះគោចំនួន០២កំប៉ុង , បង្គាគ្រៀមចំនួន០១ប្រអប់ , សាប៊ូកក់សក់ចំនួន០១ប្រអប់ , ផ្សិតគ្រៀម០៥កញ្ចប់ , ម្រេចគ្រាប់០១កញ្ចប់មិនទាន់គិតលុយ ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី តែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖