ព័ត៌មានទាន់ហេតុការណ៍៖

បើគ្មានការថែទាំទេ ចិញ្ចើមផ្លូវជាតិលេខ១ រងការខូចខាតជាបណ្តើរៗដោយសារទឹកភ្លៀង

ចែករំលែក៖

ខេត្តកណ្តាល៖ កំណាត់ផ្លូវជាតិលេខ១ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនជួយដល់ប្រជាជនកម្ពុជា និងមានតម្លៃមហាសាលនោះ ពេលនេះបានរងនូវការខូចខាតចិញ្ចើមផ្លូវជា បណ្តើរៗហើយ ប្រសិនបើគ្មានការយកចិត្តទុកដាក់ពីស្ថាប័នជំនាញដើម្បីថែទាំផ្លូវទេនោះ ទំហ៊ំនៃការខូចខាត និងធំជាងនេះ ដោយសាររថយន្តដឹកទំនិញធន់ធ្ងន់បើកឆ្លងកាត់ និងឈប់ចតដើម្បីចាក់ប្រេង ។

ដូចឃើញក្នុងរូបភាពនេះ ចិញ្ចើមផ្លូវជាតិលេខ១ មួយកន្លែងស្ថិតនៅពីមុខដេប៉ូលក់ប្រេងយីហោ តេឡា ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ត្រូវបានទឹកភ្លៀងដក់ត្រាំត្រែង ក្លាយទៅជាជង្ហុកបណ្តើៗហើយ ដោយសាររថយន្តដឹកទំនិញធន់ធ្ងន់ឈប់ចត និងចាក់ប្រេងនៅចិញ្ចើមផ្លូវ មួយផ្នែកទៀតនៅកន្លែងទឹកលិចនេះគ្មានប្រព័ន្ធលូបង្ហូរទឹកទេ ដោយឡែកអាជ្ញាធរឃុំ ស្រុក ហាក់ដូចជាមើលរំលងពីកិច្ចការសាសាធារណការនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ។

មន្ត្រីសាលាស្រុកកៀនស្វាយម្នាក់បានប្រាប់ថា ចិញ្ចើមផ្លូវជាតិលេខ១ មិនមែនខូចខាតតែមួយកន្លែងនេះទេ គឺខូចខាតជាច្រើនកន្លែងទៀតគ្រាន់តែតូច និង ធំ ចំណែកនៅជិតផ្សារជ្រោយដង ទឹកភ្លៀងលិចផ្លូវត្រាំត្រែងមានលូដែរ តែស្ទះ ពេលប្រាប់ទៅអាជ្ញាធរឃុំសំរោងធំគ្មានចំណាត់ការទាល់តែសោះ ។ ដោយសារអាជ្ញាធរឃុំគ្មានវិធានការ ម្ចាស់ផ្ទះបាននាំគ្នាដងទឹកចេញដើម្បីកុំឲ្យខូចផ្លូវ និងកុំឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ ។ និយាយរួមបើស្ថាប័នជំនាញជាពិសេសក្រសួងសាធារណៈ ក៏ដូចជាមន្ទីរសាធារណការខេត្តកណ្តាលមិនយកចិត្តទុកដាក់ក្នុងការថែទាំទេនោះ ផ្លូវជាតិលេខ១ និងទទួលរងនូវការខូចខាតធំជាងនេះ ព្រោះរដូវវស្សាចូលមកដល់ហើយ ៕ សណ្តោស


ចែករំលែក៖