ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងវាយប្រពន្ធ និងបោកបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះចោល ទ្រាំលែងបានប្តឹងប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ឲ្យតែស្រវឹងម្តងៗតែងតែបង្កជម្លោះក្នុងក្រុមគ្រួសារវាយប្រពន្ធ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រហូតដល់ប្រពន្ធទ្រាំលែងបានប្តឹងប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

បុរសជាប្តី សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ លឹម ញ៉ាញ់ អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ។

តាមនគរបាលបានឲ្យដឹងថា មុនឃាត់ខ្លួន ផ្អែកទៅតាមបណ្តឹង ស្ត្រីជាប្រពន្ធរបស់ជនខាងលើ នៅមុនឃាត់ខ្លួន បុរសរូបនេះ បង្កជម្លោះ ប្រើហិង្សាវាយប្រពន្ធ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះ តុ ទូ ទូរទស្សន៍ ទើបប្រពន្ធទ្រាំលែងបាន ប្តឹងប៉ូលិសឃាត់ខ្លួន ។

ជនបង្កត្រូវបានឃាត់ខ្លួន នាំទៅសាកសួរនៅ ប៉ុស្តិ៍ រួចបញ្ជូនទភផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖