ភ្នំពេញ៖ ផ្លូវលំមួយខ្សែដែលមានទីតាំងចាប់ពីមុខបន្ទាយ៩៩ កែងផ្លូវ២០០៤ ឆ្ពោះទៅផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់តែទ្រុឌទ្រោម ជាយូរមកហើយ ពិបាកដល់បងប្អូនធ្វើដំណើរហើយត្រូវបានអាជ្ញាធរឈូសឆាយ ដាក់ជាប្រព័ន្ធលូរួចរាល់ពេលនេះ បានកំពុងបន្តចាក់ជាផ្លូវបេតុង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ។
កន្លងមក ផ្លូវខាងលើមានការទ្រុឌទ្រោមខ្លាំងពិបាកដល់ប្រជាពលរដ្ឋ ធ្វើដំណើរថែមទាំងគ្មានប្រព័ន្ធលូបង្ហូរទឹកចេញទៀត ទើបមកដល់ពេលនេះ អាជ្ញាធរបានជួសជុលកាយដាក់ប្រព័ន្ធលូធំៗសងខាងផ្លូវ និងចាក់ជាបេតុងថែមទៀតផង ។
លោកកង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ផ្លូវដែលស្ថាបនាខាងលើចាក់ជាផ្លូវបេតុងឆ្អឹងដែក ទទឹង១២ម៉ែត្រ បណ្តោយ៦០០ម៉ែត្រ និងដាក់លូអមសងខាងផ្លូវ មិនត្រឹមតែប៉ុណ្ណោះ ពេលបន្តចាក់ជាផ្លូវបេតុងទៀតផង ។ ទាំងនោះជាថវិកា របស់សាលាខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ