ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់៖ ក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនៅសិង្ហបុរី កម្ពុជាទទួលបានការគាំទ្រគម្រោងនានាជាច្រើន ដើម្បីអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាម

ចែករំលែក៖

ភ្នំពេញ៖​ បន្ទាប់ពីបានបំពេញបេសកកម្មប្រកបដោយជោគជ័យ​ នៅប្រទេសសិង្ហបុរី រយៈពេល​៤​ ថ្ងៃ ដឹកនាំដោយលោក ឧកញ៉ា​អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស​ និង​ គគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀត បានអញ្ជេីញនិវជេីញនិវត្តមកដល់មាតុប្រទេសវិញហើយ កកាលពីរាត្រីថ្ងៃពុធ១០ កើត ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃ ទី១២​ ខែមិថុនា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុងដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនៅសិង្ហបុរី កម្ពុជាទទួលបានការគាំទ្រគម្រោងនានាជាច្រើន ដើម្បីអភិវឌ្ឍន៍ ជូនដល់សហគមន៍ខ្មែរឥស្លាម ឲ្យមាន ការរីកចម្រើនទៅថ្ងៃអនាគត ​ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងដំណើរទស្សនកិច្ចនោះថា៖ ​ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ រូបលោក រួមនិងគណៈប្រតិភូកម្ពុជា ជាច្រើនរូបទៀត បានឆ្ពោះទៅ កាន់ប្រទេសសិង្ហបុរី​ ដេីម្បីទស្សនកិច្ច​ និង​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ លេីការងារមនុស្សធម៌​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ បច្ចេកទេ ស​គ្រប់គ្រងវិស័យ​ឥស្លាមនានា ។ ក្នុងនោះ​ នៅរសៀលថ្ងៃទី ១០ មិថុនា ២០១៩ រូបលោក ក៏ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក បណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងវិស័យឥស្លាម ជាពិសេស ការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសកាន់តែបានល្អប្រសើរនូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាលផងដែរ និងបានអបអរសាទរកម្ពុជាចូលជាសមាជិកភាព “MABIMS” ដែលជាជំនួបប្រចាំឆ្នាំក្រៅផ្លូវការ​​ថ្នាក់រដ្ឋមន្រ្តី​ទទួ​ល​បន្ទុកកិច្ចការសាសនាឥស្លាម ដែលមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី​ ដែល​​ឆ្នាំ​នេះ​ សិង្ហបុរីជាម្ចាស់ផ្ទះ ។

លោកក៏បានរំលឹកថា៖ MABIMS ត្រូវបានបង្កើតឡើងនៅ​ថ្ងៃ​ទី ៧ សីហា ១៩៨៩ នៅបនៅប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ​ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទ​ពិសោធន៌​​ និងដោះ​​ស្រា​យបញ្ហា​​កិច្ច​ការ​​​សាស​​នា​ឥស្លាមទូទៅ ដោយ​​មិនជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុង ដល់​​ប្រទេសជាសមាជិក ។

លោកឲ្យដឹងទៀតថា៖ នៅព្រឹកថ្ងៃទី១១ មិថុនា ២០១៩ រូបលោក ក៏បាន អញ្ជើញចូលជួបពិភាក្សាការងារ និង សហប្រតិបត្តិការជាមួយ លោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី ដែលជាសមាគមចាស់ជាងគេ បានដំណើរជាង ៨៧ ឆ្នាំ លើវិស័យមនុស្សធម៌ សិក្សាធិការ សុខុមាលភាព និង ឃោសនាអប់រំ ។ សម្រាប់កម្ពុជា លោកបណ្ឌិតប្រធានសមាគម ក៏បានសន្យាបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសាងសង់វិហារ សាលារៀន ផ្តល់អាហារូបករណ៍សិក្សានៅសិង្ហបុរី អណ្តូងទឹក សង្រ្គោះបន្ទាន់ ទឹកជំនន់ជាដើម ។

លោកបានបន្ដថា៖​ នៅរសៀលថ្ងៃទី ១១ មិថុនា ២០១៩ រូបលោក​ក៏បានចូលជួបពិភាក្សាការងារ​ ជាមួយ​ លោកបណ្ឌិត Tuan Haji Dr. Mohamed Fatris Bin Bakaram ចាងហ្វាង និងជាគណៈដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាឥស្លាមសិង្ហបុរី​ (MUIS) ដែលជាស្ថាប័នកំពូលឥស្លាមសិង្ហបុរី ។

ក្នុងឱកាសនោះដែរ លោកចាងហ្វាងក្រុមប្រឹក្សាឥស្លាមសិង្ហបុរី​ ក៏បានឯកភាពគាំទ្រយ៉ាងពេញទំហឹង​ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំបច្ចេកទេស ឲ្យកាន់តែបានល្អប្រសើរឡើង​ នូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល ខណៈដែល​ MUIS មានបទពិសោធន៍លើកិច្ចខាងលើជាង ៥០ឆ្នាំ​ មកហេីយ ។

ជាមួយគ្នានេះ លោកបណ្ឌិត​ ចាងហ្វាង​ MUIS ក៏បានថ្លែងអបអរដល់សហគមន៌ឥស្លាមទូទាំងប្រទេស ដែលបានរស់នៅប្រកបដោយសុខសន្តិភាព និង សុខដុមនីយកម្មដោយគ្មានការរើសអើងជម្លោះជាតិសាសន៌ គោរពស្រឡាញ់គ្នា ក្រោម ម្លប់ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យមានតំណាងជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធិសេរីភាពពេញ លេញតាមជំនឿសាសនារបស់ខ្លួន៕ សំរិត


ចែករំលែក៖