ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុក passApp ស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនបុកpassAppចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចស្ថានីយប្រេងឥន្ធនៈសំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិកន្ទោកជើង​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរ៉ឺម៉កកង់បី passApp មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1HO 9175 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌ស​ ពាក់ស្លាកលេខ 3A 9143 ធ្វើដំណើរក្នុងដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជែង ក៏ជ្រុលបុកកង់បីពេញទំហឹងបណ្តាលឲ្យអ្នកបើកបរកង់បីស្លាប់ភ្លាមៗ ។ ចំណែករថយន្តបង្កបានបើកបានប្រហែល១០០ម៉ែត្រ ក៏ឈប់ចុះពីរថយន្តរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី រង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពកំពុងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖