ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឈប់ស្តុប ត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយ របួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូឈប់ចាំស្តុបក្រហម ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងជិះ ម៉ូតូមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែមិថុនា ​ឆ្នាំ២០១៩​ នៅស្តុបម៉ុងឌីយ៉ាល់​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញនារីម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1BC 8191 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែស្តុបក្រហម ក៏ឈប់ចាំស្តុបភ្លាមនោះ ក៏មានបុរសម្នាក់ជិះម៉ូតូស្កូបពី ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1FK 7676 សង្ស័យស្រវឹងជិះម៉ូតូធ្វើដំណើរក្នុងល្បឿនលឿន មកពីក្រោយជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯងចំណែកភាគីនារីរងរបួសស្រាល ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាន គរបាលខណ្ឌទួលគោករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖