ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ានី ត្រូវនគរបាលផាកពិន័យដោយសារបើករថយន្តខុសច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ត្រូវបាននគរបាលចរាចរផាកពិន័យ ដោយសារតែលោកបញ្ជាយានយន្តខុសច្បាប់ចរាចរណ៍ ហើយត្រូវបានមន្រ្តីនគរបាលយាមគោលដៅមួយ ហៅលោកផាកពិន័យ និងចេញបង្កាន់ដៃផងដែរ។ តែទោះ យ៉ាងណា ក្នុងសំណេររបស់លោកហ៊ុន ម៉ានី ពុំបានបញ្ជាក់ថា លោកជិះខុសច្បាប់ ចរាចរណ៍នៅកន្លែងណានោះទេ។

លោកហ៊ុន ម៉ានី កូនប្រុសសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានៅ ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូ​វនឹងថ្ងៃ​ទី១២ ខែមិថុនាឆ្នាំ ២០១៩ បានសរសេរ​លើហ្វេសប៊ុកផ្លូវការរបស់លោកថា “មួយ សូន្យខុសដឹងថាខុស និងទទួលកំហុស” ។ អរគុណបងៗប៉ូលិស ដែលបានធ្វើការ ណែនាំ​បន្ថែម”។

មន្ដ្រីនគរបាលចរាចរផ្លូវគោកបាន ប្រាប់បន្ថែមថា លោក ហ៊ុន ម៉ានី បានជិះនៅ ក្នុងរថយន្ដជាមួយអ្នកបើករថយន្ដរបស់លោក ដោយធ្វើដំណើរនៅលើផ្លូវមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចភ្លើងស្ដុបជាប់អគារវឌ្ឍនៈ ស្រាប់តែបត់​ឆ្វេង ក៏ត្រូវនគរបាលចរាចរមួយក្រុមដាក់​គោលដៅនៅក្បែរនោះចេញមកចាប់​ផាក​ពិន័យតែម្ដង។

សូមរំឭកថាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានសមត្ថកិច្ចស្រុកស្រែអំបិល ខេត្តកំពត ពិន័យចំនួន១៥០០០(មួយម៉ឺនប្រាំពាន់)រៀលដែរ ព្រោះតែ សម្តេចតេជោ បើកម៉ូតូដោយមិនពាក់មួកសុវត្ថិភាព។ «ច្បាប់ គឺច្បាប់ គ្មានប្រកាន់អ្នក តូច អ្នកធំ ឲ្យតែធ្វើខុស គឺត្រូវទទួលទោស ទទួលពិន័យតាមផ្លូវច្បាប់!»៕ ហេង នរិន្ទ្រ


ចែករំលែក៖