ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូ អនុវត្តតាមកិច្ចព្រមព្រៀងការពារ ព្រំដែន ទប់ស្កាត់ជនភៀសខ្លួន

ចែករំលែក៖

រដ្ឋាភិបាលម៉ិកស៊ីកបញ្ជូនទាហានបន្ថែមទៅកាន់ព្រំដែន ដើម្បីទប់ស្កាត់ក្រុមជនភៀសខ្លួន ចូលទៅកាន់អាមេរិក ដើម្បីធ្វើតាមការសន្យា បញ្ចៀសការដំឡើងពន្ធពីអាមេរិក។

ពេលថ្មីៗនេះ រដ្ឋាភិបាលម៉ិកស៊ីក បានសម្រេចបញ្ជូនកម្លាំងទាហានបន្ថែមទៀត ទៅកាន់តំបន់ព្រំដែន នាភាគខាងត្បូង ជាប់នឹងប្រទេស ហ្គាតេម៉ាឡា (Guatemala) ដើម្បីទប់ស្កាត់ដល់ជនភៀសខ្លួនខុសច្បាប់ ដែលព្យាយាមឆ្លងកាត់ព្រំដែនរបស់ប្រទេសម៉ិកស៊ីក ចូលទៅកាន់ទឹកដី នៃសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសម៉ិកស៊ីក លោក Marcelo Ebrard កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសថា រដ្ឋាភិបាលបានសម្រេច បញ្ជូនទាហានទៅកាន់ព្រំដែន ដើម្បីទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ ចូលទៅទឹកដីអាមេរិក។ លោក Marcelo Ebrard បានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលម៉ិកស៊ីកនឹងពិភាក្សាជាមួយបណ្តាប្រទេស នៅក្នុងទ្វីបអាមេរិកកណ្តាល មានដូចជា ប្រទេស El Salvador ប្រទេស Honduras និង Guetemala ស្តីពីជនភៀសខ្លួនជាមួយសហរដ្ឋអាមេរិក ។

រដ្ឋាភិបាលម៉ិកស៊ីក បានខិតខំបំពេញទៅតាមការសន្យា ស្តីពីជនភៀសខ្លួន ដើម្បីបញ្ជៀសនូវការដំឡើងពន្ធលើមុខទំនិញរបស់ខ្លួន នាំទៅកាន់សហរដ្ឋអាមេរិក។ កន្លងមក លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានប្រកាសដំឡើងពន្ធ ចាប់ពី៥ភាគរយឡើងទៅ ប្រសិនបើរដ្ឋាភិបាលម៉ិកស៊ីក មិនអាចទប់ស្កាត់ក្រុមជនភៀសខ្លួន ចូលទៅក្នុងទឹកដីអាមេរិក បាន។

រដ្ឋចំនួន១១ របស់ប្រទេសម៉ិកស៊ីក មានព្រំដែនជាប់ជាមួយប្រទេហ្គាតេម៉ាឡា ( Guatemala) ហើយជនភៀសខ្លួន ភាគច្រើន តែងតែចូលពីប្រទេសនេះ មកកាន់ម៉ិកស៊ីក ដើម្បីបន្តទៅកាន់ទឹកដី នៃសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលម៉ិកស៊ីក បានសម្រេចផ្តល់សិទ្ធិការងារដល់ជនភៀសខ្លួន ខណៈពួកគេកំពុងរង់ចាំ ភៀសខ្លួនទៅកាន់ទឹកដី នៃសហរដ្ឋអាមេរិក ដោយស្របច្បាប់៕


ចែករំលែក៖