ភ្នំពេញ៖ ឪពុកម្តាយកំពង់រវល់លក់បុកល្ហុង និងប្រហិតហើយបានដាក់កូនពីនាក់ឲ្យដេកក្នុងរថយន្តស្រាប់តែមានសង្ស័យបានមានគ្នាពីនាក់លួចបើករថយន្តនោះចេញទៅបាត់។
ហេតុការណ៍ នេះបាន បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង៨យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ១៤៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយមានឈ្មោះ ពៅ បុប្ផាអាយុ ៣៨ឆ្នាំ និង ប្ដីឈ្មោះណុប ពិសី អាយុ ៣៨ឆ្នាំ បានបើកថយន្តរថយន្តម៉ាកតូយ៉ូតា ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-4126 ពីផ្ទះមកលក់ដូរបុក ល្ហុងប្រហិត នៅផ្លូវកើតហេតុ ដោយឃើញកូន តូចអាយុពីរខែ និង បងម្នាក់ទៀត អាយុ ១១ ឆ្នាំ រួចក៏បញ្ឆេះរថយន្តទុកកូនឲ្យដេកនៅក្នុងនោះ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យ ២នាក់ដើរក្រឡឹងរថយន្ត ២ ទៅ ៣ជុំ រួចធ្វើសកម្មភាពលួចរថយន្តទៅបាត់ ម្ដាយឪពុកភ័យស្លន់ស្លោទ្រហ៊ោយំ រាយការណ៍ទៅ សមត្ថកិច្ច ផ្អើលអាជ្ញាធរសមត្ថកិច្ចទាំង ១៤ខណ្ឌក្នុងរាជធានី ភ្នំពេញ ដេញស្ទាក់ចាប់បានរថយន្តចំណុចក្បាលថ្នល់ ចំណែកជនសង្ស័យទាំង២នាក់បានរត់គេចយករួចខ្លួន ។
ប្រភពបានបន្តទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយ ដោយប្ដូរតៃកុងរថយន្តចំនួន៤លើក។ បន្ទាប់ពីសមត្ថកិច្ចដេញស្ទាក់យក រថយន្ត និង កូនៗតូចពីរនាក់បងប្អូនបានមកវិញ ក៏បាននាំយករថយន្ត និងក្មេងរងគ្រោះ ទៅអធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីសាកសួរ និងស្រាវជ្រាវស្វែង រកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ជ្រោយពេជ្រ