ខេត្តរតនគិរី៖ បុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅដើមស្វាយចន្ទី ស្ថិតក្នុងចម្ការរបស់ខ្លួនដោយសារជំពាក់លុយធនាគាច្រើនពេក ។
ហេតុការណ៍បុរសចងកធ្វើអត្តឃាតបង្កការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃសុក្រ ១២ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចម្ការស្វាយចន្ទីរបស់ខ្លួន ខាងក្រោយសាលាបឋមសិក្សាភូមិសើុង ឃុំសើុង ស្រុបរកែវ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទីង ម៉ុញ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចនបន្តថា ជនរងគ្រោះដែលធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងនោះ គឺដោយសារជំពាក់លុយធនាគារច្រើនពេកមិនមានលទ្ធភាពរកលុយសងទើបសម្រេចចិត្តទៅផឹកស្រាស្រវឹងនៅផ្ទះប្អូនថ្លៃរួចក៏មកវិញដើរទៅចម្ការស្វាយចន្ទីហើយចង.កសម្លាប់ខ្លួនតែម្តង ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅធ្វើកោសល្យវិច័យលើសាកសពឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិដើមភាគតិច ៕ ជីវន្ត័