ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសប្រអប់កែងជើងខាងឆ្វេង ខណ:ដែលរូបគាត់បានទៅធ្វើស្មៅ នៅក្នុងចម្ការមួយនៅជិតជើងភ្នំឡាក់៦៧ ជាប់ក្រវាត់ព្រំដែនកម្ពុជា និងថៃ ពេលដើរត្រឡប់មកវិញ ក៏ជាន់គ្រាប់មីនបណ្ដាលឲ្យផ្ទុះចំកែងជើងខាងឆ្វេងរងរបួសតែម្តង ។
ក្រោយពីកើតហេតុ ត្រូវបានកម្លាងយោធាព្រំដែន និងកម្លាងនគរបាលវរ:ការពារព្រំដែននៃស្នងការ ខេត្តប៉ៃលិន ទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដឹកយកទៅព្យាបាល ។
តាមសមត្តកិច្ចការពារព្រំឡាក់៦៧បានដឹងថា ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៦ និង ១៥នាទី ថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ករណីបុរសម្នាក់ជាន់គ្រាប់មីន គឺមីនប្រភេទ៧២ផលិតនៅប្រទេសចិន (ស្គរ) ស្ថិតនៅចំណុចក្នុងចម្ការក្បែរបង្គោលឡាក់លេខ៦៧ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឲ្យមាន បុរសម្នាក់រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង ដោយសារបុរសរងគ្រោះខាងលើ គាត់ដើរទៅធ្វើស្មៅនៅក្នុងចម្ការរបស់គាត់នៅជិតជើងភ្នំឡាក់៦៧. ពេលគាត់ដើរតាមផ្លូវនោះជារាល់ ថ្ងៃ ត្រឡប់មកវិញ ក៏ដើរជាន់គ្រាប់មីនបណ្ដាលឲ្យផ្ទុះតែម្ដង ។
សមត្តកិច្ចបានបន្តថា: ជនរងគ្រោះគេស្គាល់ថាឈ្មោះ សែម ដារ៉ា ភេទប្រុស អាយុ៥២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរទាហ៊ាន រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមបុរសជាជនរងគ្រោះបានរៀបរាប់ថា ការពី ឆ្នាំ២០០៧រូបគាត់បានដើរទៅកាប់ព្រៃធ្វើចម្ការនៅជិតភ្នំឡាក់៦៧ និង៦៨. កំពុងតែកាប់ត្រាយព្រៃ ស្រាប់តែជាន់គ្រាប់មីនផ្ទុះត្រូវភ្នែកខាងស្ដាំខ្វាក់ដល់សពថ្ងៃ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន សម្រាកព្យាបាល ៕ ស សារ៉េត