ព័ត៌មានទាន់ហេតុការណ៍៖

(សម្បូរ​ម៉្លេះ​ជនប្រភេទនេះ!)​ បែកធ្លាយបានរំលោភក្មេងស្រីមិនគ្រប់អាយុតាំងពីមុនភ្ជុំបិណ្ឌមកដល់​ពេលនេះ​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ រឿងគោចាស់​ ចូលចិត្ដ​ស៊ីស្មៅខ្ចីហាក់ដូចកើតមានច្រើនណាស់នៅក្នុងសង្គមបច្ចប្បន្ន​ ឃ្លានណាស់ទៅឬ? ប្រភពព័ត៌មាន​ឲ្យដឹងថា ​ នៅពេលឃើញក្មេង​ស្រីលេង​នៅក្បែរហើយ​ស្ងាត់តែ​ម្នាក់ឯង មានចំណង់ផ្លូវភេទ​ចាប់ខ្ទប់មាត់អូស​ចូលបន្ទប់ទឹក​ បឺតមាត់ ស្ទាបអង្អែលលើប្រដាប់ប្រភេទ រហូតសម្រេចចំណង់ផ្លូវភេទ​ ។

ប្រភពព័ត៌មាន​ឲ្យដឹងថា ​ សាច់ញាតិ​ក្មេង​ស្រី​រងគ្រោះ​បាននិយាយរៀប​រាប់ប្រាប់​សមត្ថកិច្ច​ពេលចុះ​អន្តរាគមន៍​ដោយលើកឡើងថា​ បានមក​ ទាន់ឃើញជន​សង្ស័យ​រុញទ្វារចូលបន្ទប់ទឹកខ្ទាស់គន្លឹះទ្វារហើយឲ្យក្មេងរងគ្រោះដេកទៅលើ​ បឺតមាត់ ស្ទាបអង្អែល…​ ។ បន្ទាប់ពី​ឃើញហេតុ​ការណ៍ដ៏អាក្រក់នេះ ក៏បានប្តឹងទៅអា​ជ្ញាធរមានសមត្ថកិច្ចជួយ​ឃាត់ខ្លួន​ជននេះ​ដើម្បី​ចាត់​ការ​តាមច្បាប់​ ។

ប្រភពព័ត៌មាន​បន្តថា​ បន្ទាប់ពី​ទទួលបានដំណឹងនេះ​ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ​ ចាប់ឃាត់ខ្លួន​បានភ្លាមៗ​ នៅ ថ្ងៃកើត​ហេតុ​ ទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩ វេលាម៉ោង១២​ និង៣០​នាទី​នៅចំណុចបន្ទប់ទឹកផ្ទះជនសង្ស័យ​ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជនសង្ស័យ ឈ្មោះឡូញ អុីមភេទប្រុស​ អាយុ៤២ ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិជ្រោយ ចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។ ចំណែក​ក្មេង​ស្រី​ជនរងគ្រោះ​ អាយុ៩ ឆ្នាំ ។

ជនសង្ស័យបានឆ្លើយសារភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពពិតមែន ហើយរូបគេធ្លាប់ធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ តាំងពីពេលបុណ្យភ្ជុំបិណ្ឌមកម៉្លេះ ។

ទីបំផុត​ ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ​៕​ វណ្ណៈ


ចែករំលែក៖