ខេត្តកណ្តាល៖ ខណៈនេះដែរ សមត្ថកិច្ចចម្រុះមានទាំងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង បានកំពុងឡោមពទ្ធ័ និងឆែកឆេរទីតាំងហាងការ៉ាអូខេ ម៉ីម៉ី ដែលកើតមានការ លាយថ្នាំ ប្រើហិង្សា បង្ខំឲ្យផឹក ស្លាប់នារីម្នាក់ របួសបីនាក់ ។
ហេតុការណ៍ចុះឡោមពទ្ធ័ និងឆែកឆេរនេះនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ និងថ្ងៃកើតហេតុនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០១ និង៣០នាទី នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែកខេត្តកណ្តាល ។
ជនរងគ្រោះ០៤នាក់១.ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំាជនជាតិខ្មែរ មុខរបរ បុគ្គលិក ការ៉ាអូខេម៉ីម៉ី (ស្លាប់) ។ ២.ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់) ។ ៣.ឈ្មោះ រ៉ា សំណាង ភេទ ស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី (អាការស្រាល) ។ ៤.ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី ។
អ្នកទាំង០៤នាក់ខាងលើ ស្នាក់នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ ។
ជនសង្ស័យ៥នាក់ ១.ឈ្មោះ ទឹម វឌ្ឍនៈភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ។ ២.ឈ្មោះចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ។
៣.ឈ្មោះ កែវ វឌ្ឍនៈពូន ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ។
អ្នកទាំង៣ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។ ៤.ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ (ឃាត់ខ្លួន) ។ ៥.ឈ្មោះ វណ្ណា ភេទប្រុសអាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ថ្នាំម្សៅពណ៌សស្រអាប់០១ កញ្ចប់តូច (ពុំដឹងជាថ្នាំអ្វី) ។ ដបទឹកសុទ្ធមានបន្សល់ទឹកថ្នាំពណ៌លឿង (ពុំដឹងថ្នាំអ្វី) ។ សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង (ចំនួន០១) ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងជនសង្ស័យទាំង៥នាក់ ខាងលើបានចូលទៅច្រៀង ការ៉ាអូខេ នៅហាងម៉ីម៉ី បន្ទប់លេខ៧៧៧៧ នៅភូមិក្អមសំណរក្រោម ដោយមានស្រីកំដរ ចំនួន០៤ នាក់ (ជនរងគ្រោះខាងលើ) លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះទឹម វឌ្ឍនៈ បានយកថ្នាំ ចំនួន០២ដបទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជគោជល់ (ពុំដឹងថ្នាំអ្វី) ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បានជា ៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០៤ នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង និងបញ្ជូនតាមនីតិវិធី ៕ ឆ ដា