ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ណែនាំដល់ក្រុមប្រឹក្សាខណ្ឌអណត្តិទី៣ទាំងអស់ត្រូវធ្វើខ្លួនជាបុគ្គល នីតិប្រតិបត្តិ ដើម្បីបំពេញការងារអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់ក្រុមប្រឹក្សាខណ្ឌអណត្តិទី៣ទំាងអស់ត្រូវធ្វើខ្លួនជាបុគ្គល នីតិប្រតិបត្តិ ដើម្បីបំរើការងារអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ដែលជាតម្រូវ ការចង់បានរបស់ប្រជាពលរដ្ឋ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ក្រុមប្រឹក្សា ខណ្ឌជ្រោយចង្វាដែលទើបតែតំាងថ្មីត្រូវខិតខំបម្រើផលប្រ យោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទំាងអស់ដោយស្មើភាពដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

លោក ឃួង ស្រេង បានណែនាំដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វាអណត្តិទី៣ ចំនួន ១៧រូប លោកប្រាក់ ចាន់ណា ជាប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វា ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃចន្ទ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខណ្ឌជ្រោយចង្វា ។

លោក ឃួង ស្រេង បានបញ្ចាក់ថា៖ ក្រុមប្រឹក្សាក៏មានតួនាទីដូច គណៈអភិបាលដែរ គឺត្រូវបម្រើ ប្រជាពលរដ្ឋឲ្យ បានដិតដល់ដូច្នេះ ហើយក្រុមប្រឹក្សាត្រូវបំពេញតួនាទីឲ្យបានល្អជាមួយ គណ:អភិបាល មន្រ្តីរាជការនិងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ ។

លោកបន្ដថា៖ ការលើកកម្ពស់ការទទួល ខុសត្រូវនិងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាននិងឆ្លើយបតបចំពោះតម្រូវការនានានិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរជាលំដាប់ ។ ក្រុមប្រឹក្សាខណ្ឌ ពុំមែនជានីតិប្បញ្ញត្តិទេ ពុំមែនបានន័យថា ក្រុមប្រឹក្សាខណ្ឌរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តិឬករៀបចំអ្វីដែលឲ្យគណៈអភិបាលអនុវត្តន៍តាមដូចរដ្ឋសភាទេឲ្យច្បាស់ ។ ក្រុមប្រឹក្សាខណ្ឌគឺជាអង្គនីតិប្រតិបត្តិដូចគណៈអភិបាលដែរ ហើយ មានតម្លាភាព គណនេយ្យភាព ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជាគ្នានឹងគណៈអភិបាល ចំណុចនេះសូមឲ្យសមាជិកស មាជិការដែលទើបតែតែងតំាងថ្មីត្រូវពិនិត្យទៅលើច្បាប់ស្តីពី ការគ្រប់គ្រងក្រុមប្រឹក្សាឃុំសង្កាត់ ខណ្ឌស្រុក និងរាជធានីខេត្ត ហើយជាទូទៅក្រសួងមហាផ្ទៃ តែងតែណែនាំអំពីបញ្ហានេះ» ។

លោកប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វាអណត្តិទី៣បានប្តេជ្ញាចិត្តនឹង ខិតខំពង្រឹងឲ្យបាននូវសាមគ្គីភាពរវាងក្រុមប្រឹក្សានិងគណៈអភិបាលខណ្ឌ និងខិតខំបង្កើត ទំនាក់ទំនងល្អជាមួយជាមួយសមាជិកមន្រ្តីរាជការទំាងអស់ សំដៅអភិវឌ្ឍន៍ភារៈកិច្ចដ៏ធំធេង ឆ្ពោះទៅរកការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ។

លោកបានសន្យានឹងជំរុញការលើក កម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បង្កលក្ខណៈឲ្យមាន ការ ចូលរួមរបស់ប្រជាពលរដ្ឋក្នុង ការធ្វើសេចក្តី សម្រេចត្តិនានានៅមូលដ្ឋាន ដែលធានាការលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ការបម្រើសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕ សំរិត


ចែករំលែក៖