ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានឃាត់ខ្លួនតាមការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០១៩ បានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន តាមលេខ២៦៣តព្រ , លេខ២៦១តព្រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៩ ចេញដោយលោករ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងបង្គាប់ឲ្យនាំខ្លួន : ទី១\ឈ្មោះ ប្រាក់ ផល្លី ភេទ ប្រុស អាយុ២៤ ឆ្នាំ ,ទី២\ឈ្មោះ គ្រី ថៃ ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទលួច ប្រព្រឹត្តនៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន កាលពីកំឡុងខែ វិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៨ ។
ក្រោយអនុវត្តសម្រេច កម្លាំងសមត្ថកិច្ច បានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត បាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕ សសារ៉េត