ស្ថានភាពសន្តិសុខ សម្រាប់នាវាដឹកនាំទិញ នៅតំបន់សមុទ្រ មជ្ឈិមបូព៌ា ពិសេស គឺតំបន់សមុទ្រជិតប្រទេសអ៊ីរ៉ង់ អូម៉ង សាឌីអារ៉ាប៊ី … មិនមានសុវត្ថិភាពឡើយក្រោយនាវាដឹកប្រេងរងការបាញ់ប្រហារ ។ នៅពេលនេះ មានប្រទេសជាច្រើន បានសម្រេចបញ្ជូននាវាចម្បាំងទៅការពារ នាវាដឹកទំនិញ ដឹកប្រេង របស់ខ្លួន ក្នុងនោះមានឥណ្ឌាជាដើម ។
នៅពេលនេះ កម្លាំងទាហានជើងទឹកឥណ្ឌាបានបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកប្រេងរបស់ខ្លួន ។ អ្នកនាំពាក្យកម្លាំងទាហានជើងទឹកឥណ្ឌា បានប្រកាសថា បានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅការពារនាវាដឹកប្រេង ក្នុងតំបន់សមុទ្រចន្លោះប្រទេសអ៊ីរ៉ង់ អូម៉ង់ និង អារ៉ាប៊ី សាអូឌីត ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកឥណ្ឌាបានបញ្ជាក់ថា «នាវាចម្បាំង IND Vhrnsi និង INS Sunayna បានបញ្ជូនទៅកាន់សមុទ្រ Oman ដើម្បីធានាសុវត្ថិភាពដល់នាវារបស់ឥណ្ឌា» ។
ស្ថានភាពនៅតំបន់សមុទ្រ អូម៉ង់ ធ្លាក់ក្នុងសភាពតានតឹងខ្លាំងឡើងក្រោយពេលនាវាដឹកប្រេងពីរគ្រឿង រងការបាញ់ប្រហារ ។ បើទោះបីមិនមានភស្តុតាងច្បាស់លាស់ តែអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ជាអ្នកបាញ់ប្រហារ ។ នៅពេលនេះ អ៊ីរ៉ង់ក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក មួយគ្រឿងធ្វើឲ្យស្ថានភាពកាន់តែតានតឹង ខ្លាំងឡើង។
ចំណុចទាំងនោះហើយ បានជាឥណ្ឌាចាំបាច់ត្រូវតែបញ្ជូន នាវាចម្បាំងទៅការពារ នាវាដឹកទំនិញរបស់ឥណ្ឌា ។ ក្នុងចំណោមនាវាពីរគ្រឿង ដែលឥណ្ឌាបញ្ជូនទៅ មាននាវាបំពាក់មីស៊ីល អាចវាយស្ទាក់ មីស៊ីលរបស់សត្រូវបានគ្រប់ពេល ៕