ខេត្តឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៩ ពលកររួចទោសចំនួន៩៣នាក់ ត្រូវបាន អាជ្ញាធរថៃ បញ្ជូន មកប្រគល់ឲ្យកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចច្រកទ្វាបានឲ្យដឹងថា៖ ពលករដែលអាជ្ញាធរថៃបញ្ជូនមកឲ្យភាគីកម្ពុជា ពលកររួចទោសផុតទោស បានជាប់ពន្ធធានាគានៅប្រទេថៃ ក្នុងខេត្តចំនួនពី គឺខេត្តនគររាជ និងខេត្តស៊ីសាកេត ដែលត្រូវបានរួចផុតទោសចោទប្រកាន់ពីបទលបលួចឆ្លងដែនកាប់ឈើគ្រញូងដោយខុសច្បាប់នៅក្នុងទឹកដី ថៃ នាពេលកន្លងទៅ ។
សមត្ថកិច្ចបានបន្តរថា៖ ពលករក្នុងចំណោមទាំង៩៣នាក់នោះមានស្រ្ដីម្នាក់ផងដែល ដែលពលករទាំងនោះ បានឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង នៅតាមបន្ទាត់ព្រំដែនកម្ពុជានៅ ក្នុងខេត្តចំនួនពីរ គឺខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ។
ក្នុងចំណោមពលករទាំង៩៣នាក់នោះ មានពលករបានឆ្លងដែននៅតាមច្រកអូរស្វាយ២៦នាក់ ច្រកចំបក់កោងចំនួន៧នាក់ច្រកជប់រុនចំនួន៦ក្នុង ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ ។
ច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំនួន១៥នាក់ ច្រកចំការគរចំនួន២៧នាក់ច្រកបឹងត្រកួនចំនួន១២នាក់ក្នុង ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃដដែលក្រោយភាគីថៃបានប្រគល់ពលកររួចទោសទាំង៩៣នាក់ រួចរាល់មកឲ្យសមត្ថកិច្ចកម្ពុជាហើយនោះ សមត្ថកិច្ចក៏បាន ឲ្យវិលត្រឡប់ទៅស្រុកកំណើតរាងៗខ្លួន ៕ ប៉ែន នួន