ព័ត៌មានទាន់ហេតុការណ៍៖

ចូលក្លឹបរាំលេង ទាក់ពាក្យសំដីគ្នា ចេញមកក្រៅ កាប់របួសជាច្រើនកន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ពន្សាំងឃាត់ខ្លួន ខណៈធ្វើសកម្មភាពយកដាវកែឆ្នៃ មកកាប់លើជនរងគ្រោះ បណ្តាលឲ្យត្រូវរងរបួសជាច្រើនកន្លែង ។

ហេតុការណ៍ករណីប្រើអំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវ នឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី នៅត្រង់ចំណុច ផ្លូវបេតុង ភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធាភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃពុធ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង០១ និង៣០នាទីទាបភ្លឹជនរងគ្រោះ និងជនសង្ស័យបានចូលទៅរាំលេងនៅក្នុងក្លឹបAD មានទីតាំងស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅនៅពេលរាំជនរងគ្រោះ និងជនសង្ស័យមានទំនាស់ពាក្យសម្តីជាមួយគ្នាលុះពេលចេញមកខាងក្រៅជនរងគ្រោះ ក៏ជិះម៉ូតូចេញមករកញំាបង្អែមនៅក្បែរក្លឹមស្រាប់តែជនសង្ស័យ និងបក្ខពួកចំនួន០៤នាក់ធ្វើសកម្មភាពយកដាវកែច្នៃទៅកាប់លើជនរងគ្រោះក្រោយពីធ្វើសកម្មភាពរួមមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះអេនសុខខាក់យកមកប៉ុស្តិ៍ដើម្បីសាកសួរចំណែកបក្ខពូកចំនួន០៣នាក់ទៀតបានរត់គេចខ្លួនបាតទៅលុះព្រឹកឡើងដោយមានការឯកភាពពីលោកសេងគីមឡាក់ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀតឈ្មោះ សល់ ណារិន យកមកសារសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ១- អេន សុខខាក់ ភេទប្រុសអាយុ២២ ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅផ្លូវបេតុងភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ (មិនមានសារធាតុញៀន)២-ឈ្មោះសល់ណារិនភេទប្រុស១៨ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្លូវបេតុង ភូមិបួនមុខសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។ (មិនមានាសារធាតុញៀន)

ចំណែកឯជនរងគ្រោះឈ្មោះ អន សំអុល ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅផ្ទះគ្មានលេខផ្លូវបេតុងភូមិស្រែដូនតូចសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។ ស្លាកស្នាមឬសម្ភារៈបន្សល់ទុក១.របួសដាច់រយៈសាច់ត្រង់កន្លែងសៀតផ្កាខាងឆ្វេងដេរចំនួន០៥ថ្នេរ ។ ២.របួសដាច់រយៈសាច់នៅត្រង់ស្មាខាងឆ្វេងផ្នែកខាងក្រោយចំនួន០៣ថ្នេរ ។ ៣.របួសដាច់រយៈសាច់នៅត្រង់កែងដៃខាងឆ្វេងចំនួន ១០ថ្នេរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖