ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត គ្រាន់តែឪពុកម្តាយស្តីបន្ទោសបន្តិច ចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ តាមប្រភពពីអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា មានករណីយុវតីស្រស់ស្អាតម្នាក់ជាសិស្សថ្នាក់ទី៩ អាយុ១៤ឆ្នាំ គ្រាន់តែឪពុកម្តាយស្តីបន្ទោស ក៏ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជិត៣រសៀ លថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចផ្ទះក្រុមទី១៨ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ហ៊ុន ដាវ៉ាន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរជាសិស្សកំពុងរៀនថ្នាក់ទី៩ ទីលំនៅបច្ចុប្បន្នកន្លែង កើតហេតុខាងលើ បានចងកទៅនឹងក្រម៉ាការ៉ូ ពណ៌ស លាយក្រហម ចងភ្ជាប់នឹងទ្វារបន្ទប់ទឹក កំពស់ ២.២ម៉ែត្រ ស្ថានភាពសពលុតជង្គង់លើការ៉ូ បែរមុខទៅខាងត្បូង ។ ក្រោយកើតហេតុ ឪពុកបានព្យាយាមយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត តែជួយមិនទាន់អ្វីៗបានហួសពេល ។

ក្រោយមកត្រូវសមត្ថកិច្ច ពិនិត្យលើសាកសពពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសទេ ហើយនិងស្តាប់តាមការបំភ្លឺរបស់ឪពុកសព បានឲ្យដឹងថា ឃើញកូនខ្លួនអារកដៃ ពេលសួរមូលហេតុមិនប្រាប់ ខណៈនោះឪពុកម្តាយបានស្តីបន្ទោស លុះ ក្រោយមក កូនខឹងចិត្តក៏ទៅចងកតែម្តង ។

បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ មជ្ឈដ្ឋានក្នុងសង្គមបានដាក់ការសង្ស័យថា មកពី វិបត្តិផ្លូវចិត្តក្នុងគ្រួសារ ទើបបណ្តាលឲ្យមនុស្សវង្វេងស្មារតី ៕ ប៊ុនរិទ្ធី


ចែករំលែក៖