ព័ត៌មានទាន់ហេតុការណ៍៖

យកអាប៊ុលឈូសឆាយដីចម្ការ ជាន់មីនតោនផ្ទុះដាច់ច្រវាក់ តែមិនគ្រោះថ្នាក់ដល់តៃកុង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ អាប៊ុលមួយគ្រឿងជាន់មីនតោនផ្ទុះដាច់ច្រវាក់ ខណៈកំពុងតែឈូសឆាយដីចម្ការ តែមិនបង្កគ្រោះថ្នាក់ដល់តៃកុងបើកគ្រឿងចក្រ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩​ ស្ថិតនៅក្នុងដីចម្ការមួយកន្លែងស្ថិត នៅចំណុច អូរហាសិប ក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ផ្ទុះមីនតោនខាងលើបណ្តាលមកពី អាប៊ុល (ឈូសដី) ០១គ្រឿង បើកបរដោយឈ្មោះ ដួង គារ ភេទ ប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបើកអាប៊ុលឈូសឆាយដីចម្ការ កិនចំមីនតោនបណ្តាលឲ្យផ្ទុះ ខូចខាតដាច់ច្រវាក់អាប៊ុលផ្នែកខាងស្តាំ ចំណែកតៃកុងពុំមានរងរបួសឡើយ ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ​ ដោយសង្កេតឃើញថា ពិតជាករណីផ្ទុះមីនតោនពិតប្រាកដមែន៕ ប៉ែន​ នួន


ចែករំលែក៖