ខេត្តក្រចេះ ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកចិត្របុរីឃាត់ខ្លួន ក្រោយពួកគេចាប់រំលោភបូកនារីសង្សារបានសម្រេចម្នាក់ម្ដងៗ។ ករណីរំលោភបូកខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨ និង១០ នាទីយប់ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ ទី២១ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុច ក្បែរផ្លូវលំ(ផ្លូវ៧៥) ភូមិខ្សារ ឃុំដារ ស្រុក ចិត្របុរី ខេត្តក្រចេះ។
ជនសង្ស័យ ១.ឈ្មោះម៉ោញ ណេ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរជាសង្សារ នារីរងគ្រោះ ២/.ឈ្មោះ ទូ រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ ជាកសិករ រស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះឈ្មោះ យ.ន ធ.តា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ (ជាសង្សារឈ្មោះ ម៉ោញ ណេ)។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង៦ល្ងាច ឈ្មោះ ណេ និង ឈ្មោះ រៀម នាំគ្នាជិះម៉ូតូ(ម៉ូតូរបស់ឈ្មោះរៀម) ទៅឌុបជនរងគ្រោះពីផ្ទះមកហូបបង្អែមនៅចំណុចផ្សារកន្ទួត ឃុំកន្ទួត។ មកដល់ម្ដុំផ្សារកន្ទួត អ្នកទាំងពីរ ក៏បានឌុបនាង បង្ហួសទៅចំណុចផ្លូវលំ(ផ្លូវ៧៥)ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយនាំគ្នាចាប់រំលោភ បានសម្រេចម្នាក់១ដងរៀងៗខ្លួន ទើបឌុបនាង យកទុកចោលនៅចំណុចផ្លូវជាតិ(ផ្លូវកោងបត់អណ្ដាស់)ក្នុងភូមិសាស្រ្តឃុំកន្ទួត។ ពេលនោះជនរងគ្រោះ ក៏ទូរស័ព្ទហៅម៉ូតូអ្នកស្គាល់គ្នាជិះទៅផ្ទះវិញ និងបានទៅដាក់ពាក្យប្ដឹង។
ក្រោយពីទទួលពាក្យបណ្ដឹងភ្លាម នៅវេលាម៉ោង៨ និង១៥នាទី ក្នុងថ្ងៃទី២២ ខែឆ្នាំដដែល កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដារ និងកម្លាំងជំនាញនៃអធិការដ្ឋាន ចុះទៅនាំខ្លួនជនសង្ស័យខាងលើបានម្នាក់ (ម៉ោញ ណេ),ឯឈ្មោះទូ រៀម គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ម៉ោញ ណេ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត បន្តតាមនីតិវិធី៕ ហេង នរិន្ទ្រ