ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ខែ ​មិថុនា ឆ្នាំ​២០១៩ កម្លាំងចម្រុះ​ដឹកនាំ​ដោយ លោក វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះ​តេជគុណ ប៊ុន សា​លួត ប្រធាន​សហគមន៍​ព្រៃសង្ឃ​រុក្ខា​វ័ន មន្ទីរ​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស សមាជិក​សហគមន៍ កងកម្លាំងប្រដាប់អាវុធ សរុប​ចំនួន​៦៧​នាក់​បាន​ចុះ​បង្ក្រាប​បទល្មើស​កាប់ និង​ដឹកជញ្ជូន​ឈើ​ក្នុង​ដែន​ជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ចំណុច​ភ្នំ​ស្វាយ និង​ខាងត្បូង​ភ្នំ​ក្រោល​ក្នុងភូមិ​ចារ​ថ្មី ឃុំ​លំ​ទង ស្រុក អន្លង់វែង។

ការបង្ក្រាប​នោះ​ចាប់ និង​ដកហូត​គោយន្ត​ចំនួន ០៤ គ្រឿង ដែល​ជនសង្ស័យ​បាន​ទុកចោល​ហើយ​រត់គេចខ្លួន​។ ដោយ​ស្ថានភាព​មេឃ​ភ្លៀង គោយន្ត​ជាប់ផុង និង​មួយ​គ្រឿង​ ត្រូវ​ជនសង្ស័យ​កាប់​បំបែក​កង់ កម្លាំង​យកបាន​តែ​ក្បាល​គោយន្ត​០៣​គ្រឿង និង​កន្ទុយ​សន្តោង​មួយគ្រឿង​មកកាន់​ស្នាក់ការ លុះ​ព្រឹក​ថ្ងៃ​២៥ ខែមិថុនា មន្ត្រី​ឧទ្យានុរក្ស​បាន​ត្រលប់​ទៅវិញ ឃើញ​នៅសល់តែ​កន្ទុយ​រ៉ឺម៉ក​គោយន្ត​០៣​គ្រឿង ចំណែក​ក្បាល​គោយន្ត​មួយ​គ្រឿង ​ត្រូវ​ជនសង្ស័យ​អូស​យក​ទៅ​បាត់​។ មន្ទីរ​ បាន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕ ប៉ែន​ នួន


ចែករំលែក៖