ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងនិងក្រៅប្រទេស ដែលគាំទ្រ ស្មោះស្ម័គ្រ​តំពីដើមរហូតមក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ក្នុង និងក្រៅប្រទេសដែលគាំទ្រ ស្មោះស្ម័គ្រ​ចំពោះគណបក្សប្រជាជនកម្ពុជា​តាំងពីដើមរហូតមក ។

សម្តេចបានថ្លែងដូច្នេះថា ៖ «សូមអរគុណបងប្អូនជនរួមជាតិ ព្រមទាំងសមាជិក សមាជិកានៃ “គណបក្សប្រជាជនកម្ពុជា” ទូទាំងប្រទេស រួមទាំងបងប្អូនអ្នកស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេសទាំងអស់ ដែលគោរពស្រឡាញ់ និង គាំទ្រដោយស្មោះស្ម័គ្រឥតងាករេ ចំពោះ គណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតមក។

គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជនទាំងអស់គ្នា ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនអស់រយៈពេល ៦៨ ឆ្នាំកន្លងមកនេះ គឺនឹងបន្តនៅកាន់តែជិតស្និទ្ឋ និងកាន់តែយូរអង្វែងជាមួយបងប្អូនទាំងអស់គ្នា ដើម្បីយើងរួមដៃគ្នាថែរក្សា ការពារសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិយើងអោយកាន់រីកចម្រើន និងសំបូរសប្បាយរុងរឿងជឿនលឿនទៅមុខ។ អរគុណដល់បងប្អូនដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតមក» ៕


ចែករំលែក៖