ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ថវិកាដែលត្រូវផ្តល់គ្រួសារសព បានកើនឡើងពី 79,001$ ដល់ 82,929$ និង57សេន សម្រាប់សពមួយនាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

«ដោយមានការចូលរួមឧបត្ថម្ភពីសភាពាណិជ្ជកម្មចិននៅកម្ពុជាចំនួន១១មុឺនដុល្លារបន្ថែមទៀតដូចនេះថវិកាដែលត្រូវផ្តល់គ្រួសារសពបានកើនឡើងពី79,001$ដល់82,929$និង57សេនសម្រាប់សពមួយនាក់ ។

ខ្ញុំសូមអរគុណចំពោះបណ្តាក្រុមហ៊ុនចិនក្នុងក្របខ័ណ្ឌសភាពាណិជ្ជកម្មចិននៅកម្ពុជាចំពោះការឧបត្ថម្ភដ៏ថ្លៃថ្លានេះ ។

ចាប់ពីថ្ងៃស្អែក២៩មិថុនា២០១៩តទៅលោកសេង ទៀងនាយករងខុទ្ទកាល័យរបស់ខ្ញុំនឺងទៅជួបគ្រួសារនីមួយៗដោយផ្ទាល់ដើម្បីផ្តល់ជូនថវិកានេះតាមរយៈធនាគារដែលជាការធានាសុវត្ថិភាពសម្រាប់ម្ចាស់ប្រាក់ ។

ខ្ញុំសង្ឃឹមថាក្រុមគ្រួសារនៃសពនឹងប្រើប្រាស់ថវិកានេះអោយមានផលប្រយោជន៍រយៈពេលវែងរាប់ទាំងការបណ្តុះបណ្តាលកូនចៅដែលឪពុកម្តាយស្លាប់ទៅអោយរៀនបានខ្ពង់ខ្ពស់ដែលនេះជាបំណងប្រាថ្នានៃអ្នកផ្តល់ជំនួយ» ៕


ចែករំលែក៖