ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ក្រៀកដាក់ខ្នោះដៃបុរសម្នាក់ បន្ទាប់ពីសំពងក្បាលប្រពន្ធ និងព្រនង់ដើម្បីបន្ធូរកំហឹង ព្រោះចូលចិត្តដើរលេងពេលយប់មិនមើលកូន ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខស្ថានីយរថន្តភ្លើងបំណក់ ស្ថិតក្នុងភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ធុល ទីណូ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធជនរងរបួសក្បាល និងដៃឈ្មោះ អុន សូធាវី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសចំនួន ០៤នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ជនសង្ស័យដៃដល់ជាប្ដីឃាត់យកមកបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ករណីហិង្សាក្នុងបន្ទុកគ្រួសសារ(ប្ដីវាយប្រពន្ធ)នេះ ផ្ដើមចេញពីប្រពន្ធមិនមើកកូនដើរលេងយប់ញឹកញយ ធ្វើឲ្យបុរសជាប្ដីកើតរោគក្ដៅក្រហលក្រហាយក្នុងចិត្ត ទាញព្រនង់សំពងយក៍ៗដើម្បីបន្ធូរកំហឹងក្នុងចិត្ត ធ្វើឲ្យស្រ្តីជាប្រពន្ធរងរបួសហើមក្បាល និងកំភួនដៃ ករណីនេះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កំពុងបន្តនីតិវិធី ៕ បុឹម ពិន