ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៥នាក់ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំ​នួន៥នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅតំបន់ពោធិ៍ចិនតុងត្រូវបាននគរបាលប្រដេញ និងឃាត់ខ្លួនកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ​ឆ្នាំ២០១៩​ នៅ ចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ កួយ យុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី២ ម៉េង សីហា ភេប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី៣ ឈ្មោះសុខ គឹមហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី៤ ឈ្មោះ ប៊ុន សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី៥ ឈ្មោះ អៀង សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើមានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី៦ ឈ្មោះ សុផល កវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើមានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះចំនួន២នាក់៖ ទី១មាន ឈ្មោះ រិន ចិត្រា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ តាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី២មាន ឈ្មោះ ណន រិទ្ធីសិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ តាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ដកហូតបានមាន៖ ទូរស័ព្ទដៃ២គ្រឿង ទី១ម៉ាក អាយហ្វូនសិច ពណ៌ទឹកមាស ជារបស់ ឈ្មោះ រិន ចិត្រា ។ ទី២ ម៉ាក អាយហ្វូនសេវេនផ្លឹស ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ណន រិទ្ធីសិទ្ធ ។

តាមប្រភពីពីសមត្ថកិច្ចបានឲដឹងថា មុនពេលឃាត់ខ្លួន គឺកម្លាំងបានល្បាត នៅលើដងផ្លូវ ដើម្បីបង្ក្រាបបទល្មើស ខណៈជិះមកដល់ជិតរង្វង់មូលចោមចៅ ស្រាប់តែជួប និង ជនសង្ស័យ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ិត ក្រហមលាយស ដែលពាក់ស្លាក លេខ 1HB-1558 ដែលសមត្ថកិច្ចកំណត់មុខសញ្ញាពីមុនមក ទើបកម្លាំងបានបកក្រោយដេញតាម ជនសង្ស័យសរុបមានគ្នា ៥នាក់ ម៉ូតូ២គ្រឿង ហើយសមត្ថកិច្ច ឃាត់បានម៉ូតូ ហុងដាប៊ិត មុនគេ បានជនសង្ស័យ ៣នាក់ ចំណែកជនសង្ស័យ ២នាក់ទៀត ជិះម៉ូតូសង់សេ១២៥ បើកលឿនដូចព្យុះ ធ្វើអោយសមត្ថកិច្ច សឹងដាច់កង់ម៉ូតូ បើករត់ជាង១០គីឡូម៉ែត្រទើបជនសង្ស័យផ្តួលម៉ូតូចោលនៅម្តុំរោងចក្រ QMI រត់ចូលផ្ទះប្រជពលរដ្ឋ ក៏ឃាត់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖