បញ្ហាគ្រួសារ និងការរស់នៅ មិនមានសេរីភាព ប្តី ប្រពន្ធដល់ទៅ៦នាក់ ជាមូលហេតុធ្វើឲ្យ ភរិយា មួយ ក្នុងចំណោមភរិយាទាំង៦ របស់នាយករដ្ឋមន្ត្រី ប្រទេស អារ៉ាប់រួម UAE សម្រេច នាំកូនពីរនាក់ សុំភៀសខ្លួន រស់នៅក្នុងប្រទេសអាល្លឺម៉ង់ ។
ភរិយានាយករដ្ឋមន្ត្រីអារ៉ាបរួម (UAE )លោក Mohammed Bin Rashid Al Maktoum បាននាំកូនពីរនាក់ គេចចេញពីប្តីទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយបានយកប្រាក់៤០លានដុល្លារទៅជាមួយផងដែរ ។
សារព័ត៌មាន The Daily Beast បានផ្សាយថា នេះជាការភៀសខ្លួន ដ៏កម្របំផុត របស់ភរិយាប្រមុខដឹកនាំដែលមានទ្រព្រសម្បត្តិស្តុកស្តម្ភ ។ លោកស្រី Haya Bint Hussein គឺជាភរិយាមួយក្នុងចំណោម ភរិយា ទំាង៦ របស់នាយករដ្ឋមន្ត្រី Rashid Al Maktoum បានចាកចេញពី អារ៉ាបរួម ជាមួយកូនស្រីអាយុ១១ឆ្នាំ និងកូនប្រុសអាយុ៧ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្រី Haya អាយុ៤៥ឆ្នាំ ដែលជាបុត្រី របស់អតីតព្រះមហាក្សត្រ Jordan Huuein បានភៀសខ្លួនទៅអាល្លឺម៉ង ដោយនាំយកប្រាក់ទៅជាមួយ៤០លានដុល្លារផងដែរ ដើម្បីសាងជីវិតរស់នៅថ្មីដោយមានសេរីភាព ។
លោកស្រី Haya ត្រូវបានគេមើលឃើញ លើកចុងក្រោយ នៅខែឧសភា បានដាក់លិខិតសុំភៀសខ្លួនរស់នៅក្នុងប្រទេសអាល្លឺម៉ង ។ នៅពេលនេះដែររដ្ឋាភិបាលទីក្រុង Berlin បានយលព្រម លិខិតសំភៀសខ្លួននោះផងដែរ ។
នៅពេលនេះដែរ អាល្លឺម៉ងបានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រី Rashid Al Maktoum ឲ្យបញ្ជូនប្រពន្ធកូនរបស់លោកត្រឡប់ទៅកាន់ទីក្រុង ឌូបៃវិញ ៕