ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ទទួលការសុំសិទ្ធិភៀសខ្លួនរបស់ ភរិយានាយរដ្ឋមន្ត្រី អារ៉ាបរួម

ចែករំលែក៖

បញ្ហាគ្រួសារ និងការរស់នៅ មិនមានសេរីភាព ប្តី ប្រពន្ធដល់ទៅ​៦នាក់​ ជាមូលហេតុធ្វើឲ្យ ភរិយា មួយ ក្នុងចំណោមភរិយាទាំង​៦ របស់នាយករដ្ឋមន្ត្រី ប្រទេស អារ៉ាប់រួម​ UAE ​សម្រេច នាំកូនពីរនាក់ សុំភៀសខ្លួន រស់នៅក្នុងប្រទេសអាល្លឺម៉ង់ ។

ភរិយា​នាយករដ្ឋមន្ត្រីអារ៉ាបរួម​ (UAE )​​លោក​ Mohammed Bin Rashid Al Maktoum ​ បាននាំកូនពីរនាក់ គេចចេញពីប្តីទៅកាន់ប្រទេសអាល្លឺម៉ង់​ ដោយបានយកប្រាក់​៤០លានដុល្លារទៅជាមួយផងដែរ​ ។

សារព័ត៌មាន​ The Daily Beast បានផ្សាយថា នេះជាការភៀសខ្លួន ដ៏កម្របំផុត របស់ភរិយាប្រមុខដឹកនាំ​ដែលមានទ្រព្រសម្បត្តិស្តុកស្តម្ភ ។ លោកស្រី​ Haya Bint Hussein ​គឺជាភរិយាមួយក្នុងចំណោម ភរិយា ទំាង​៦ របស់នាយករដ្ឋមន្ត្រី​ Rashid Al Maktoum បានចាកចេញពី អារ៉ាបរួម ជាមួយកូនស្រីអាយុ​១១ឆ្នាំ​ និងកូនប្រុសអាយុ​៧ឆ្នាំ​ ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្រី​ Haya ​អាយុ​៤៥ឆ្នាំ ដែលជាបុត្រី របស់អតីតព្រះមហាក្សត្រ Jordan Huuein បានភៀសខ្លួនទៅអាល្លឺម៉ង ដោយនាំយកប្រាក់ទៅជាមួយ​៤០លានដុល្លារ​ផងដែរ ដើម្បីសាងជីវិតរស់នៅថ្មីដោយមានសេរីភាព ។

លោកស្រី​ Haya ​ត្រូវបានគេមើលឃើញ លើកចុងក្រោយ នៅខែឧសភា បានដាក់លិខិត​សុំភៀសខ្លួន​រស់នៅក្នុងប្រទេសអាល្លឺម៉ង ​ ។ នៅពេលនេះដែររដ្ឋាភិបាលទីក្រុង Berlin ​បានយលព្រម លិខិតសំភៀសខ្លួននោះផងដែរ​ ។

នៅពេលនេះដែរ អាល្លឺម៉ង​បានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រី Rashid Al Maktoum ឲ្យបញ្ជូនប្រពន្ធកូនរបស់លោកត្រឡប់ទៅកាន់ទីក្រុង ឌូបៃវិញ ៕


ចែករំលែក៖