ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសំណង់របស់ក្រុមហ៊ុនចិនមួយកន្លែង នៅផ្លូវជាតិលេខ១ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ យកចិត្តទុកដាក់បាញ់ទឹក បោសសំអាតផ្លូវ ដើម្បីសណ្តាប់ធ្នាប់ល្អ សោភណ្ឌភាពល្អ មានបរិស្ថានអនាម័យល្អ ផ្ទុយទៅវិញម្ចាស់ការដ្ឋានសំណង់មួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ កំពុងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពផ្លូវ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន ។

ជាត់ស្តែងការដ្ឋានសំណង់របស់ក្រុមហ៊ុនចិនមួយកន្លែងនៅជាប់ផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់នរោធ ខណ្ឌច្បារអំពៅ មានយីហោ ឈិនជានអន្តរជាតិ កំពុងធ្វើឲ្យអ្នកដំណើររិះគន់ដោយ សាររថយន្តដឹកខ្សាច់ធន់ធំជាច្រើនគ្រឿងបើកចេញ_ចូល ការដ្ឋានសំណង់ ធ្វើឲ្យដីខ្សាច់ធ្លាក់ពីរថយន្តមកលើផ្លូវជាតិលេខ១ ជាពិសេសដីខ្សាច់គ្របដណ្តប់នៅលើគន្លងផ្លូវសម្រាប់អ្នកជិះម៉ូតូតែម្តង ។

នៅផ្លូវចេញ_ចូល ការដ្ឋានសំណង់ ឈិនជានអន្តរជាតិ ពោរពេញទៅដោយដីខ្សាច់គ្របដណ្តប់លើគន្លងផ្លូវសម្រាប់អ្នកជិះម៉ូតូ ។ ពេលអ្នកដំណើរបើកម៉ូតូមកដល់កន្លងផ្លូវដែលពោពេញទៅដោយដីខ្សាច់ ត្រូវតែបង្ខំចិត្តបើកទៅកន្លងផ្លូវសម្រាប់រថយន្ត ថែមទាំងប្រឈម និងបញ្ហាគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុ ។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ១ប្រវែង៤គីឡូម៉ែត្រចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌច្បារអំពៅសហការគ្នា ថែរក្សាជាប្រចាំក្នុងការប្រើប្រាស់រថយន្តបាញ់សំអាតផ្លូវ ការចុះរៀបចំសណ្តាបធ្នាប់ បរិស្ថានអនាម័យនៅតាមដងផ្លូវ និងមានបំពាក់ភ្លើងពណ៍តាមសួនច្បារនៅកណ្តាល ទ្រូងផ្លូវ តែការខិតខំរបស់អាជ្ញាធរខណ្ឌហាក់ដូចជាមិនសមប្រកបទៅតាមការចង់បាននោះទេ ដោយសារតែម្ចាស់ការដ្ឋាន និងអ្នកម៉ៅការចាក់ដី ចាក់ខ្សាច់មួយចំនួនបំពានលើគោលការណ៍ណែនាំរបស់រដ្ឋបាលខណ្ឌ ៕ សណ្តោស


ចែករំលែក៖