ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំភូមិគោកចំបក់ ស្ថាបនា ចាក់ផ្លូវបេតុង បាន៦០ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លូវលំមួយខ្សែ ដែលមានទីតាំងចាប់ពីមុខបន្ទាយ៩៩​ កែងផ្លូវ២០០៤​ ឆ្ពោះទៅផ្លូវវត្តអង្គតាមិញ​ ស្ថិតក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដែលធ្លាប់តែទ្រុឌទ្រោមជាយូរមកហើយ ពិបាកដល់បងប្អូនធ្វើដំណើរ ហើយត្រូវបានអាជ្ញាធរឈូសឆាយ ដាក់ជាប្រព័ន្ធលូរួចរាល់ពេលនេះ បានកំពុងបន្តចាក់ជាផ្លូវបេតុងបាន៦០ភាគរយ ហើយដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ។

កន្លងមក ផ្លូវខាងលើមានការទ្រុឌទ្រោមខ្លាំង ដោយមានជង្ហុកតូចធំពិបាកដល់ប្រជាពលរដ្ឋ ធ្វើដំណើរថែមទាំងគ្មានប្រព័ន្ធលូ បង្ហូរទឹកចេញទៀតហើយត្រូវបាន អាជ្ញាធរជួសជុល កាយដាក់ប្រព័ន្ធលូធំៗ សងខាងផ្លូវ និងចាក់ជាបេតុងថែមទៀតផង ។

លោកកង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានឲ្យដឹងថា​ ផ្លូវដែលស្ថាបនាខាងលើចាក់ជាផ្លូវបេតុងឆ្អឹងដែក​ ទទឹង១២ម៉ែត្រ​ បណ្តោយ៦០០ម៉ែត្រ​ និងដាក់លូអមសងខាងផ្លូវ​ មិនត្រឹមតែប៉ុណ្ណោះពេលបន្តចាក់ជាផ្លូវបេតុងទៀតផង ទាំងនោះជាថវិការបស់សាលាខណ្ឌពោធិ៍សែនជ័យ ។

ក្នុងការស្ថាបនាផ្លូវខាងលើរហូតមកដល់ពេលនេះបាន៦០ភាគរយហើយ ៕ សុខាសែនជ័យ​


ចែករំលែក៖