ភ្នំពេញ៖ ផ្លូវលំមួយខ្សែ ដែលមានទីតាំងចាប់ពីមុខបន្ទាយ៩៩ កែងផ្លូវ២០០៤ ឆ្ពោះទៅផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់តែទ្រុឌទ្រោមជាយូរមកហើយ ពិបាកដល់បងប្អូនធ្វើដំណើរ ហើយត្រូវបានអាជ្ញាធរឈូសឆាយ ដាក់ជាប្រព័ន្ធលូរួចរាល់ពេលនេះ បានកំពុងបន្តចាក់ជាផ្លូវបេតុងបាន៦០ភាគរយ ហើយដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ។
កន្លងមក ផ្លូវខាងលើមានការទ្រុឌទ្រោមខ្លាំង ដោយមានជង្ហុកតូចធំពិបាកដល់ប្រជាពលរដ្ឋ ធ្វើដំណើរថែមទាំងគ្មានប្រព័ន្ធលូ បង្ហូរទឹកចេញទៀតហើយត្រូវបាន អាជ្ញាធរជួសជុល កាយដាក់ប្រព័ន្ធលូធំៗ សងខាងផ្លូវ និងចាក់ជាបេតុងថែមទៀតផង ។
លោកកង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ផ្លូវដែលស្ថាបនាខាងលើចាក់ជាផ្លូវបេតុងឆ្អឹងដែក ទទឹង១២ម៉ែត្រ បណ្តោយ៦០០ម៉ែត្រ និងដាក់លូអមសងខាងផ្លូវ មិនត្រឹមតែប៉ុណ្ណោះពេលបន្តចាក់ជាផ្លូវបេតុងទៀតផង ទាំងនោះជាថវិការបស់សាលាខណ្ឌពោធិ៍សែនជ័យ ។
ក្នុងការស្ថាបនាផ្លូវខាងលើរហូតមកដល់ពេលនេះបាន៦០ភាគរយហើយ ៕ សុខាសែនជ័យ