មិនមែនអាមេរិកដែលចេះតែដាក់គំនាប ទៅលើភាគីម្ខាងទៀត ដើម្បីចង់បានទៅតាមគោលបំណងរបស់ខ្លួន នៅពេលនេះ ចិន កំពុងតែធ្វើសកម្មភាពតឹងតែងទៅលើអាមេរិកវិញម្តង គឺអាមេរិក ត្រូវតែលុបការដំឡើងពន្ធ ទើបបន្តពិភាក្សា រកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។
ចិនបានចេញលក្ខខណ្ឌទៅលើអាមេរិក គឺត្រូវតែលុបពន្ធទាំងអស់ទៅលើទំនិញនាំចូលពីចិន ទើបចាប់ផ្តើមដំណើរការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។
សារព័ត៌មាន Bloomberg បានដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃទី៥ខែកក្កដា បានផ្សាយថា កិច្ចពិភាក្សានឹងមិនអាចកើតឡើងជាថ្មីនោះឡើយ ប្រសិនបើអាមេរិក មិនលុបពន្ធនាំចូលពីចិននោះ ។
នៅក្នុងជំនួបនាពេលកន្លងមក មេដឹកនាំ អាមេរិកចិន បានព្រមព្រៀងគ្នាតភ្ជាប់កិច្ចពិភាក្សា ឡើងវិញ តែអាមេរិកត្រូវតែផ្អាកដំឡើងពន្ធជាមុនសិន ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានបញ្ជាក់ កាលពីថ្ងៃទី៤ ខែកក្កដាថា «ចិនមាន គោលជំហរហ៉ាងច្បាស់ ពីបញ្ហាខាងលើ» ។ នៅពេលនេះ មិនទាន់មានគម្រោងពិភាក្សាឡើយ បើអាមេរិកមិនលុបពន្ធជាមុននោះ ។
កន្លងមកមន្ត្រីអាមេរិក បានលើកឡើងថា ពន្ធដារលើមុខទំនិញមួយចំនួន និងត្រូវរក្សារហូតដល់មានកិច្ចព្រមព្រៀងជាថ្មី ។ កន្លងមកចិន បានចេញលក្ខខណ្ឌ៣ចំណុចក្នុងនោះ លុបពន្ធទាំងស្រុង រាល់ការទិញដូរត្រូវសមស្រប និងតម្រូវការប្រទេសទាំងពីរ ហើយកិច្ចព្រមព្រៀង ពឹងផ្អែកទៅលើ តម្លាភាព និងគោរពគ្នាទៅវិញទៅមក ៕